ខេត្តស្ទឹងត្រែង៖ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជម្រុញ ដល់ប្រជាកសិករដាំដុះដំណាំនានា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វគោ ក្របី ដែលជាការរួមចំណែកមួយធ្វើឲ្យមានកំណើនសេដ្ឋកិ្ចចកាន់តែប្រសើរ។ជាងនេះទៅទៀតឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំ ដល់ប្រជាកសិករ ទាំងអស់ត្រូវរើសពូជល្អៗយកមកចិញ្ចឹម ព្រោះពូជល្អ ធ្វើឲ្យតំលៃទីផ្សារបានកាន់តែខ្ពស់ ហើយបានណែនាំឲ្យម្ចាស់សត្វពាហនៈ ត្រូវយកមកចាក់ថ្នាំបង្កា ដល់គោ ក្របី ដើម្បីបង្កាជំងឺផ្សេង បង្កការឆ្លងរាលដាលដល់សត្វចិញ្ចឹមផ្សេងទៀត។
ឯកឧត្តមអភិបានខេត្តណែនាំប្រជាកសិករបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ ក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ក្នុងពិធីចាក់វាក់សាំងការពារជំងឺពកស្បែកសត្វគោ ក្របី ជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ។
ឯកឧត្តមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងគោ–ក្របីជូនប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង ដែលរៀបចំ ឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពិតជាមានសារៈសំខាន់ខ្លាំង ដើម្បី ចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជម្ងឺឆ្លងសត្វគោ–ក្របី កាត់បន្ថយអត្រា សត្វស្លាប់ និងហានិភ័យពីការ បរិភោគសាច់សត្វជាដើម៕