ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ដួង តារា ប្រកាសគាំទ្រទាំងស្រុងប្រកបដោយមោទនភាពក្រៃលែងចំពោះការ សម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ការរក្សាការពារធនធានព្រៃធម្មជាតិនៅជុំវិញសួនឧទ្យានភ្នំតាម៉ៅ់និងរៀបចំអោយដាំដេីមឈេីឡេីងវិញ

ឯកឧត្តមបណ្ឌិត ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ សូមគោរពអរគុណ​ និងគាំទ្រទាំងស្រុងប្រកបដោយមោទនភាពក្រៃលែងចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងការរក្សាការពារធនធានព្រៃធម្មជាតិនៅជុំវិញសួនឧទ្យានភ្នំតាម៉ៅ់និងរៀបចំអោយដាំដេីមឈេីឡេីងវិញដេីម្បីជាប្រយោជន៍ដ៏ថ្លៃថ្លារបស់ប្រទេសជាតិទាំងមូល។

អរគុណបងប្អូនជនរួមជាតិចំពោះការចូលរួមថែរក្សាការពារធនធានធម្មជាតិជាមួយសម្តេចប្រមុខដឹកនាំយេីងទាំងអស់គ្នា។

អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព។

សាររបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនាថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២ មានអត្ថន័យទាំងស្រុងថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន
មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ
ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួង
កសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ
មិនមានប៉ះពាល់ក៏ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាត
ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ
ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស
ដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ
បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ
ឡើងវិញលើដីដែលបានឈូសឆាយ។

សូមអរគុណចំពោះបងប្អូនជនរួមជាតិ
ដែលបានចូលរួមផ្តល់យោបល់ប្រកប
ដោយការស្ថាបនា”៕

Leave a Reply

Your email address will not be published.