ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញា​តឱ្យរដ្ឋមន្ត្រីការបរ​ទេសប៉ាគីស្ថាន ចូលជួបសម្តែង​ការគួរសម និងពិភា​ក្សាការងារនៅវិមានសន្តិភាព

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យឯ​កឧត្តម Bilawal Bhutto Zardari រដ្ឋមន្ត្រី​ការ​បរទេស នៃប្រទេសប៉ាគីស្ថាន ចូលជួបសម្តែងកា​រគួរសម និងពិភាក្សាការងារនៅវិមា​នសន្តិភាព រាជធានីភ្នំពេញ

ឯកឧត្តម Zardari បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលកម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេ​សអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យ ។ ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម បាន​គោរពអញ្ជើញសម្ដេចតេជោ ទៅធ្វើទស្សនកិ​ច្ចផ្លូវការ​នៅប្រ​ទេស​​ប៉ាគីស្ថាន និង​គោរពស្នើសុំសម្តេច​តេជោ ពិចារណាបើកស្ថានទូតកម្ពុជា នៅទីក្រុង​ឥស្លាម៉ា​បាដ ប្រទេស​ប៉ាគីស្ថាន

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណដល់ឯកឧត្តម Zardari ដែលបា​នអញ្ជើញម​កចូលរួមក្នុង​កិច្ចប្រជុំរដ្ឋមន្ត្រីការប្រទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធា​នីភ្នំ​ពេញ។ សម្តេចតេជោ បានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះ គឺចំពេ​លដែល​មានការ​ចម្រុងចម្រា​ស់ខ្លាំងដូច​ជាករណីនៅប្រទេសមី​យ៉ាន់ម៉ា ករណីសមុទ្រចិនខាងត្បូង ករណីស​ង្គ្រាមនៅអ៊ុយ​ក្រែនជាដើម តែទោះជា​យ៉ាងណាក៏ដោយ យើង​បានរួមគ្នាធ្វើ​ការរហូតទទួល​បានជោគជ័យ។

សម្ដេចតេជោ បានទទួល​យកនូវកា​រអញ្ជើញទៅធ្វើទស្សនកិច្ចជា​ផ្លូវការនៅប្រ​ទេសប៉ាគីស្ថាន ហើ​យក៏បានទទួលឆ្លើយត​បជាវិជ្ជមានចំពោះការស្នើសុំឱ្យពិចា​រណាបើកស្ថានទូតកម្ពុជា នៅទីក្រុងឥ​ស្លាមម៉ា​​បាដ​ជាការឆ្លើ​យ​តបទៅនឹងសក្ដានុព​លនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ សម្តេច​តេជោ បានលើកទឹកចិត្តឲ្យឯ​កឧត្តម Zardari ជំរុញ និងលើ​ក​ទឹកចិត្តវិនិយោគិនប៉ាគីស្ថាន ឱ្យម​ក​កម្ពុជា​ដើម្បីពិនិត្យមើលលទ្ធភា​ពបង្កើនកិច្ចស​ហប្រតិបត្តិការ​លើវិស័យដែ​លអាចធ្វើទៅ​បានជាពិសេស លើវិស័យ​ដែលឯ​កឧត្តមបានលើកឡើង នោះគឺវិស័​យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសច​រណ៍ និងការវិនិយោគ

Leave a Reply

Your email address will not be published.