ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ នៅស្រុកសា​លាក្រៅ

ប៉ៃលិន៖ នៅវិទ្យាល័យ ហ៊ុន សែន សា​លាក្រៅ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ឯកឧត្តម ជា​ ចាន់ឌិន ប្រធា​នក្រុម ប្រឹក្សាខេត្ត និងលោ​កជំទាវ បាន ស្រីមុំ អ​ភិបាល នៃគណៈ​អភិបាលខេត្តប៉ៃលិន បានដឹកនាំវេ​ទិកាផ្សព្វ​ផ្សាយ និងពិគ្រោះ​យោប​ល់រប​ស់ក្រុមប្រឹក្សា​ខេត្ត អា​ណត្តិទី​៣ ឆ្នាំទី៥ ដើម្បីផ្សាព្វ​ផ្សាយ​សមិទ្ធិផល ដែលរដ្ឋបា​លខេត្តសម្រេច​បានឲ្យប្រជាព​លរដ្ឋបានជ្រាប និងបង្ហាញ​នូវអ្វីដែលនៅសេ​សសល់ កំពុង​បន្តធ្វើបន្ថែមទៀត ​នៅអា​ណត្តិបន្តបន្ទាប់ និងឆ្លៀត ឱកាសស្វែ​ងយល់ពីបញ្ហាប្រឈម ព្រមទាំ​ងបានផ្តល់ឱកា​សឲ្យប្រជាពលរដ្ឋបា​នបញ្ចេញមតិយោបល់ និងការសំណូមពរប​ន្ថែមលើកា​រងារដែលខ្វះចន្លោះ​របស់អាជ្ញាធ​រមូលដ្ឋាន លើកា​រងារបម្រើសេវាសាធារណៈ និងកិច្ចការអ​ភិវឌ្ឍន៍មូល​ដ្ឋាន​ជាដើម ។

លោកជំទាវ បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិ​ន បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងស​មាជិក សមាជិការ​អង្គវេទិការទាំងមូល​ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និង​សំណូមពរនានា ក្នុងវេទិការនេះឱ្យបានច្រើន ពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុង​ការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរ លើក្រដាស ហើយ​ក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូល​នូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មក​ធ្វើការ ពិភាក្សា បកស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកកា​រដោះស្រាយ​ជូន អោយបានចំគោល ដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ។

ពាក់ព័ន្ធ​ទៅនឹងបញ្ហា និងការ​សំណូមពររបស់ប្រ​ជាពលរដ្ឋ លោកជំទាវអភិបាលខេត្ត បានមា​នប្រសា​សន៍ជំរុញដល់ អង្គភាពស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវស្វែងយល់លើគ្រប់បញ្ហា និងករណីខ្លះត្រូវចុះទៅពិនិត្យជាក់ស្តែង ក្នុង ការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ នៅតាមមូ​លដ្ឋាន​នីមួយៗ គឺត្រូវធ្វើយ៉ាងណាឱ្យពួកគា​ត់កាន់តែមាន ជំនឿជឿជា​ក់ មកលើការដឹកនាំរបស់អាជ្ញាធរ ជាពិសេសមេឃុំចៅសង្កាត់ ហើយក្នុងនោះអាជ្ញាធរខេត្ត នឹងធ្វើការពិនិត្យ និងតាមដានរាល់បញ្ហា ព្រមទាំងរកដំណោះស្រាយ ​ដើម្បីឈានទៅធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

មានប្រសា​សន៍ក្នុងវេទិកានាឱ​កាសនោះដែរ លោក​ជំទាវ បាន ស្រីមុំ ក៍បានផ្តាំផ្ញើ ដល់ថ្នាក់ដឹ​កនាំមន្ទី​រអង្គភាព ជុំ វិញខេ​ត្ត លោកអភិបា​លស្រុក មេឃុំ និងភូមិ ត្រូវខិតខំយកចិត្តទុក​ដាក់អនុវត្ត​នូវតួនាទីភា​រកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវា សាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនដល់បងប្អូន​ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋា​នរបស់ខ្លួន ប្រកបដោយ ប្រសិទ្ធភាព និងការទទួល​ខុសត្រូវខ្ព​ស់ ហើយត្រូវចូលរួមទប់ស្កាត់រាល់​បទល្មើសនានា ដូចជា៖ បទល្មើសព្រៃឈើ បទល្មើស​ជលផល បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព របស់រា​ជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយ​ករដ្ឋមន្ត្រី។

ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត  បានមានប្រសាសន៍លើកឡើងថា៖ ការធ្វើវេទិកាផ្សព្វ​ផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សាខេត្តនាឱកាសនេះ គឺជាការអនុវត្តតាមច្បាប់ ស្តីពីកា​រគ្រប់​គ្រងរដ្ឋបាលរាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអ​នុក្រឹត្យ ស្ដីពីតួនាទីភារកិច្ច និងទំនាក់ទំ​នងកា​រងាររបស់ក្រុមប្រឹក្សា គណៈអភិ​បាលខេត្ត ក្រុមប្រឹក្សា គណៈ​អភិបាលក្រុង ក្រុមប្រឹក្សា គណៈអភិ​បាលស្រុក ដោយនៅក្នុងមាត្រា៦៥ និង១២១ បានចែងថា នៅក្នុងអំឡុងខែមិថុនា​នៃឆ្នាំ​នីមួយៗ ក្រុមប្រឹក្សាក្រុង ស្រុក ត្រូវរៀចំ​ឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមឃុំ សង្កាត់នា​នាក្នុងក្រុង ស្រុករបស់ខ្លួន និងនៅក្នុងមាត្រា៩ បានចែងថា ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនី​មួយៗ ក្រុមប្រឹក្សាខេត្តត្រូវ រៀបចំ ឱ្យមានវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់នៅតាមក្រុង និងបណ្តាស្រុកនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តមប្រធាន ក៍បានមានប្រសាស​ន៍បានថ្លែងអំណរគុណ ចំពោះវត្តមា​នឯកឧត្តម លោក ជំទាវ លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និង​ប្រជាព​លរដ្ឋទាំងអស់ ដែលបានចូលរួមក្នុង វេទិការនេះ ពិតជា​បានបង្ហាញឲ្យឃើ​ញពីការប្តេជ្ញា​ចិត្តចូល​រួម​សហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និង ជំរុញការអភិ​វឌ្ឍតាមបែប​ប្រជាធិ​បតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យ​កាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត ដើម្បីបម្រើឱ្យ​សេច​ក្តីត្រូវការពិត​ប្រាកដ​របស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

សូមបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកសាលាក្រៅ នាឱកាសនោះ បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា បានលើកឡើងនូវសំណួរ និងសំណូមពរ ដោយផ្ទាល់មាត់មានចំនួន ០៣ករណី និង សំណួរ ព្រមទាំងសំណូមពរ ជាលាយលក្ខណ៍អក្សរ (សម្រងសំណួរ) មានចំនួន ១៨ករណី៕

Leave a Reply

Your email address will not be published.