ខេត្តស្វាយរៀង៖ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវ និងបង្ក្រាប ដោយឃាត់បានជនសង្ស័យ ០១នាក់ ប្រុស នៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ដែលបានប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ (ប្លន់) នៅចំណុចភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ដោយភ្ជង់ប្លន់យកគ្រឿងអលង្ការ លុយ និងទូរស័ព្ទ រួចរត់គេចខ្លួន។បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ជូននាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕