ព័ត៌មានជាតិ

ឯកឧត្តមសាស្រ្តា​ចារ្យ ឈា​ង រ៉ា រដ្ឋមន្រ្តីក្រ​សួងសុខាភិបាល អញ្ជើញចុះ​ពិនិត្យកា​រផ្តល់សេ​វាសុខាភិ​បាល នៅមន្ទីរ​ពេទ្យកុ​មារជាតិ

រាជធានីភ្នំពេញ៖ថ្លែងក្នុងឱ​កាសអ​ញ្ជើញចុះ​ពិនិត្យ​កា​រផ្តល់​សេវា​សុ​ខា​ភិបាល​ ព្រម​ទាំង​ជួបសំ​ណេះ​សំ​ណា​ល ជាមួយមន្រ្តីរា​ជការ និង​ក្រុមគ្រូពេទ្យ​នៃមនី្ទរពេ​ទ្យកុមារជាតិ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០​២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋម​ន្រ្តីក្រសួងសុ​ខាភិបាល បានវា​យតម្លៃខ្ព​ស់ពីភាព​រីកចម្រើ​ន​រប​ស់មន្ទីរពេទ្យ ​ទាំង​ការរៀប​ចំរហដ្ឋារ​ចនាសម្ព័ន្ធ រួម​ទាំងសម្ភារ​បរិក្ខារវេជ្ជសាស្រ្ត និងធន​ធានមនុស្ស​មាន​ជំនាញច្បាស់​លាស់ ក្នុង​ការផ្ត​ល់សេ​វាជូន​ប្រជា​ពលរដ្ឋ ជាពិសេ​សលើ​កុមារ ប្រកប​ដោយគុណ​ភាព សុវត្ថិភា​ព ប្រសិទ្ធភាព និងសមធម៌។

ជាមួយគ្នានោះដែរឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យម​ន្រ្តីរាជការ និងបុគ្គលិ​កសុខាភិ​បាល​ទាំ​ងអស់ ត្រូវ​ចេះជួយ​គ្នា សហ​ការគ្នា ​សាមគ្គី​ភាពគ្នា និងត្រូវខិ​តខំប្រឹងព្យា​យាមបន្ថែម​ទៀត ក្នុ​ងការអ​ភិវឌ្ឍមន្ទីរ​ពេទ្យ និងវិស័​យសុខាភិបា​លឱ្យកាន់តែល្អប្រសើ​រថែមទៀត ដើម្បីឈា​នទៅរក​ការសម្រេច​បាននូវកា​រគ្របដ​ណ្តប់សុខ​ភាពជាសកល

ក្រសួងសុខាភិបាលបញ្ជាក់ថា បច្ចុប្បន្ន មនី្ទរពេទ្យកុមារ​ជាតិមាន​សេវាធំៗ​ចំនួន ២ គឺផ្នែកកុមារ និង​ផ្នែក​សម្ភព ទន្ទឹមនឹ​ងការរី​កចម្រើន​នេះ ឯកឧត្តម​សាស្រ្តាចារ្យរ​ដ្ឋមន្រ្តី ក៏​បានផ្តល់​អនុសា​សន៍បន្ថែម​ទៀ​ត ក្នុង​ការបន្តស​កម្មភាព​តទៅ​មុខទៀត ដូចខាងក្រោម៖

ប្រែក្លាយ​មន្ទីរពេទ្យ ​ទៅជាមន្ទីរពេទ្យឯកទេស​លើឯកទេស ប្រកបដោយនវានុវត្តន៍ និងឌីជីថល ព្រ​មទាំង​មានការទទួលស្គាល់គុណភាព

ជំរុញការអនុ​វត្តកម្រោងសាងស​ង់អគារថ្មីក្រោមជំនួ​យឥតសំណង​របស់ KOICA ឱ្យបានលឿន

ពង្រឹង​កិច្ចសហប្រតិបត្តិការជា​មួយដៃគូដែលមានស្រាប់ និងពង្រីកជាមួយដៃគូថ្មីៗថែមទៀត

បន្ត​អនុវត្តសកម្មភាពដែលមានស្រាប់​ ដោយធានាឆ្លើយតបនឹងអាទិភាព ដែលបានដា​ក់ចេញក្នុង​យុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ ក៏ដូច​ជាអា​ទិភាពរប​ស់ក្រសួងសុ​ខាភិបាល ឯកឧ​ត្តម​សាស្រ្តាចារ្យរ​ដ្ឋមន្រ្តី ក៏បានគូ​សរំលេ​ចនូវការដាក់​ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិ​បាល អា​ណត្តិទី៧ ដែលក្នុងនោះ​វិស័យសុខា​ភិបាលជាវិស័យអាទិភាពមួយ ក្នុងការលើ​កកម្ពស់​សុខភាព​ និងសុខុមាលភា​ពប្រជាជន។ ដើម្បីសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ត្រូវ​ចូល​រួមអនុវត្តយុទ្ធសាស្រ្តគន្លឹះ ទាំង៩ ចំនុច៖

បង្កើនស​កម្មភាពអប់រំសុខ​ភាពជូនប្រជាជន ដើម្បីលើកកម្ពស់​សុខភាពជូនប្រ​ជាជនឱ្យកាន់​តែប្រ​សើរឡើង

ប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង

ទប់ស្កាត់នឹងការរី​ករាលដាលជំងឺឆ្លងសកលដែលកើតមាន

ប្រយុទ្ធនឹងជំងឺមិនឆ្លង ដូចជា​ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺមហារីក ជំងឺបេះដូង

ប្រយុទ្ធនឹងផលប៉ះ​ពាល់ដល់សុខភាពបណ្តាលមកពីការប្រែប្រួលអាកាសធាតុ

ធ្វើឱ្យកាន់តែ​ប្រសើរឡើង ការពិនិត្យព្យាបាលទូលំទូលាយនៅក្នុងសហគមន៍ ក៏ដូចជាធ្វើឱ្យ​កាន់តែប្រ​សើរឡើង កម្មវិ​ធីគាំពារសង្គម ដូចជាប..ស មូលនិធិសមធម៌

លើកកម្ពស់​គុណភា​ពសេវាថែទាំសុខភាព ទាំងសេវាសាធារណៈ និងការធ្វើនិយ័តកម្ម​សេវា​ឯកជន ដើម្បីឱ្យក្លាយជាដៃ​គូរប​ស់សេវាសាធារណៈ

អភិវឌ្ឍន៍ធន​ធានមនុស្សសុខាភិបាលទូទាំងប្រទេស ដើម្បីបញ្ជូនអ្នកជំនាញឱ្យដល់មូលដ្ឋាន ពោល​គឺបង្ខិត​សេវាឱ្យកាន់តែគៀកប្រជាពលរដ្ឋ

អភិវឌ្ឍន៍​សុខាភិបាលឌីជីថល ៕

Leave a Reply

Your email address will not be published.