បន្ទាយមានជ័យ៖បុរសម្នាក់បើកឡានបែនដឹកដីធ្លាក់ចូលអាងគ្រុឌ បណ្តាលលង់ទឹកស្លាប់ ក្នុងរថយន្ត ដែលជាក្រុមហ៊ុនជួសជុលសំណង់បង្ហៀទឹក បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០២៣ ស្ថិតភូមិត្រយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ អ៊ុច ចែម ភេទប្រុស អាយុ៤១ឆ្នាំ(មុខរបបបើកបររថយន្តបែនដឹកដី)មានស្រុកកំណើតស្រុកមេមត់ ខេត្តកំពង់ចាម។
សមត្តកិច្ចបានប្រាប់ថា៖ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានចុះទៅពិនិត្យឃើញជនរងគ្រោះ ត្រូវបានស្លាប់ក្នុងរថយន្តបែនដឹកដីដែលក្រឡាប់ធ្លាក់ចូលទឹកអាងគ្រុឌ ចំពោះរថយន្តរងការខូចខាត។
សមត្តកិច្ចបានបញ្ជាក់ថា៖ក្រោយសាកសួរស្រាវជ្រាវបានដឹងមូលហេតុគ្រោះថ្នាក់កើតឡើងគឺជនរងគ្រោះបានបើកបររថយន្តបែនដឹកដីក្រុមហ៊ុនម៉ៅការសាងសង់សំណង់បង្ហៀទឹកនិងដាក់ប្រព័ន្ធលូ និងកសាងផ្លូវលើខ្នងទនប់អាងគ្រុឌពេលបើកបរក្រឡាប់ធ្លាក់ចូលទឹកអាងបណ្តាលលង់ស្លាប់។
ប្រជាពលរដ្ឋបានលើកឡើងថា៖គ្រោះថ្នាក់កើតឡើងអាចបណ្តាលមកពីរថយន្តជនរងគ្រោះបើកគេចគ្នានិងរថយន្ត១គ្រឿងទៀតជារថយន្តបែនដឹកដីដូចគ្នានៅពេលអែបកៀនមាត់ទឹក បណ្តាលក្រឡាបចូលអាងគ្រុឌ ហើយជួយមិនទាន់បណ្តាលជនរងគ្រោះជាប់ក្នុងកាប៊ីនរថយន្តលង់ទឹកស្លាប់។
ក្រោយពិនិត្យសាកសព ជនរងគ្រោះហើយបានប្រគល់ជូនក្រុមហ៊ុនដឹកសាកសពប្រគល់ជូនសាច់ញាតិនៅស្រុកកំណើត ហើយរថយន្តដែលក្រឡាប់ចូលបង្កអោយមានសា្លប់ជនមនុស្សត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីធ្វើការស្រាវជ្រាវអនុវត្តន៍តាមនិតិវិធីច្បាប់៕