ព័ត៌មានជាតិ

ពិធីស​ន្និសិទស​ហគ្រិន​ភាពកម្ពុជា​២០២៣ ក្រោម​ប្រធានប​ទ”ការកសា​ងប្រព័ន្ធអេកូឡូ​ស៊ីសហគ្រិនភាពដែ​ល​មា​នភាព​ធន់ និ​ងប្រកប​ដោយ​បរិយាបន្ន”

ខេត្តព្រះសីហនុ៖លោក ម៉ាង ស៊ីណេត​ អភិបាលខេត្តព្រះសីហនុស្តីទី នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២​៣ បានអញ្ជើញជាអធិបតីក្នុងពិ​ធីសន្និសិ​ទស​ហគ្រិនភា​​ពកម្ពុជា២​០២៣ ​ក្រោមប្រធាន​បទ«​ការ​ក​សា​ង​ប្រព័ន្ធ​អេកូឡូស៊ី​ស​ហ​គ្រិនភាព​ដែល​មានភា​ពធន់ និ​ងប្រកប​ដោ​យបរិ​យាប​ន្ន» ហើយពិ​ធី​នេះបា​នរៀប​ចំធ្វើឡើងនៅ​សណ្ឋាគា​រឆ្នេរថ្មីក្រុងព្រះសីហនុ។

ក្នុងឱកាសនោះលោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី សម្តែងនូវការកោតសរសើរ និងវាយ​តម្លៃខ្ពស់ ចំពោះស​មាគមសហគ្រិន​វ័យក្មេងកម្ពុជា(YEAC វ៉ាយអ៊ី​អេស៊ី)ដែលបា​នបង្កើតតាំងពីឆ្នាំ២​០០៩មក និងបានខិតខំប្រឹង​ប្រែងពង្រីកសេ​វាកម្ម និងបណ្តាញរបស់ខ្លួន ដើម្បីអាចជួយ​ដល់ស​ហគ្រិន​ក្នុងស្រុកកាន់តែ​ច្រើនឡើង តាម​រយៈការ​បើកសាខានៅ​តាមបណ្តាខេត្តមួយចំនួន ក្នុងពេល​កន្លងមក ជាក់ស្តែង សមាគម​សហគ្រិនវ័យក្មេងកម្ពុជា បានពង្រីកសា​ខារបស់ខ្លួនម​កដល់ខេត្តព្រះ​សីហនុ នៅកាលពីឆ្នាំ២​០២២ និង​បានដំ​ណើរការកៀង​គរសមាជិក​ សមាជិកា ក្រុមប្រឹក្សាភិបាល ដោយមាន​លោក ហុង ប៊ុនទី ជាប្រធាន​សាខាខេត្តព្រះ​សីហនុ និងថ្នាក់​ដឹកនាំជាច្រើនរូបទៀត ហើយ​ក្នុងវត្តមា​នរបស់សមាគ​មសហគ្រិនវ័​យក្មេងកម្ពុជា នៅខេត្តព្រះសីហនុ ពិតជា​បានចូលរួម​ចំណែកដ៏សំ​ខាន់ដល់ការរី​កចំរើនសេដ្ឋកិច្ចក្នុងខេត្ត ដែលបានផ្តល់ឱ​កាស​ដល់សហ​គ្រិនវ័យ​ក្មេងខេត្តព្រះ​សីហនុយើង ទទួលបា​នឱកាសកសា​ងសមត្ថភាពចូ​លរួមជាមួយ​បណ្តាញអាជី​វកម្ម និងពង្រីង​ដៃគូរអា​ជីវកម្ម ដើម្បីអ​ភិវឌ្ឍន៍អាជីវ​កម្មរបស់ខ្លួន​តាមរយៈ​គម្រោង/កម្មវិធី​នានារបស់សមាគ​ម។ ក្នុងនោះ​ក៏បា​នរៀបចំវ​គ្គបណ្តុះបណ្តាលជាច្រើន លើកដល់សហគ្រា​សធុនមី​ក្រូតូច និង​មធ្យម ព្រមទាំងបា​នរៀបចំ និងបោះពុម្ពសៀវភៅមគ្គុទេ​សក៍ វិនិ​យោគ​ខេត្តព្រះ​សីហនុ

លោក អភិបាលខេត្តស្តីទី បានបន្តទៀតថា ខេត្តព្រះសីហនុត្រូវ​បានរាជរដ្ឋាភិបាលកំ​ណត់ជាតំបន់​សេដ្ឋកិច្ចពិ​សេ​សគំរូពហុបំ​ណង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ហើយដើម្បីអ​ភិវឌ្ឍខេត្តព្រះសី​ហនុទៅជាតំបន់សេដ្ឋកិច្ចពិសេ​សគំរូព​ហុបំណង ដោយរាជរដ្ឋាភិបាល(អាណត្តិទី៦) បានបង្កើត​ក្រុមប្រឹក្សារៀបចំ​ផែន​ការមេ ដែល​មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងគ​ណៈកម្មាធិកា​រចំនួន២ គឺ ទី១គណៈ​កម្មាធិការ សម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដឹកនាំដោយ​ឯក​ឧត្តមអគ្គប​ណ្ឌិតស​ភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រ​សួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ទី២គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើ​ប្រាស់ដីធ្លី ដឹកនាំ​ដោយឯក​ឧត្តម ជា សុផារ៉ា (អតីតឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់) រួមជាមួ​យនឹងការ​បង្កើតក្រុមការងា​របច្ចេកទេសមួយចំនួន​ទៀត សម្រាប់ដឹកនាំសម្របសម្រួល​ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ​ខេត្តព្រះសីហនុ​ទៅជាតំបន់សេដ្ឋកិច្ច​ពិសេស​គំរូពហុបំណង ឱ្យស្របតាម​គោលនយោ​បាយអភិវឌ្ឍវិស័យ​ឧស្សាហកម្មកម្ពុ​ជា ឆ្នាំ២០១​៥ ២០២៥ សំដៅជំរុញកំ​ណើនសេដ្ឋកិច្ចជាតិ ឈានទៅសម្រេចបា​នឋានៈជា​ប្រទេសមា​នចំណូលមធ្យម​កំរិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេ​សមានចំ​ណូលខ្ពស់ក្នុង​ឆ្នាំ២០៥០ ហើ​យស្របពេ​លជា​មួយគ្នានេះ​ដែ​រ រាជរដ្ឋាភិបាលកម្ពុជា បានកំណ​ត់ក្នុងផែ​នការរៀបចំដែ​នដីក្រុង​ព្រះសីហនុចក្ខុវិ​ស័យឆ្នាំ២០៣៨ គឺរៀបចំនិងអ​ភិវឌ្ឍ«ក្រុងព្រះ​សីហនុជាទីក្រុងស្នូល​នៃប៉ូលអភិ​វឌ្ឍជាតិ ប្រកប​ដោយចីរភាព នៅតំបន់ឆ្នេរ​សមុទ្រកម្ពុជា​ក្នុងការ​ជំរុញកំណើ​នសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ប្រកបដោយភាពរស់រវើកឆ្លាត និងបរិ​យាបន្ន» តាមរយៈការអភិវឌ្ឍ៖ ទីក្រុង​ទំនើបបៃត​ងប្រកបដោយភា​ពច្នៃប្រឌិតរស់រវើក និងបរិស្ថាន​រស់នៅល្អប្រសើរបំផុត តំបន់​សេដ្ឋកិច្ចពិសេសគំ​រូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអ​ន្តរជាតិ និងមជ្ឈមណ្ឌ​លកំណើ​នជាតិ រម​ណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែ​លស្អាតបំផុត​លើសកលលោក​សម្រាប់កា​រស្នាក់នៅ លម្ហែកាយ និងការកម្សាន្ត មជ្ឈមណ្ឌលគាំទ្រឧស្សា​ហកម្មផលិត​កម្មបែបប​ច្ចេកវិទ្យាទំនើប នវា​នុវត្តន៍ ច្រកចេ​ញចូល​អន្តរជាតិ និងភស្តុភាក​ម្មជាតិដែលមាន​ទំនាក់ទំនង​ជាមួយទីផ្សារអា​ស៊ាន និងសកលលោក ទីក្រុងគំរូក្នុង​ការគ្រប់​គ្រងនិងអភិបាលកិ​ច្ចល្អប្រក​បដោយសេ​វាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង បរិក្ខារទីក្រុង និងផ្តល់ការងា​រសម្បូរបែប

Leave a Reply

Your email address will not be published.