ព័ត៌មានជាតិ

សិក្ខាសា​លា សមា​ហរ​ណកម្ម កម្មវិធីវិ​និយោគ ៣ឆ្នាំរំកិល ដើម្បីឆ្លើយត​បនឹងគ​ម្រោងដែល​ជាតម្រូវ​ការ​រប​ស់ប្រពល​រដ្ឋ​នៅមូលដ្ឋាន

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកមុខកំពូល បានរៀបចំ​សិក្ខា​សាលា សមាហ​រណកម្ម កម្មវិធីវិនិ​យោគ ៣ឆ្នាំរំកិល​ថ្នាក់ស្រុក ​នៃរដ្ឋបា​លស្រុកមុខកំពូល ក្រោមអធិបតីភាពលោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល​។នាឱកាសនោះ​អភិបាលរង​ខេត្តក​ណ្តាល បានជំរុញដ​ល់គ្រប់មន្ទីរអង្គភា​ពពាក់ព័ន្ធជុំវិញខេត្ត ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការ​ធ្វើផែនការ និងកា​រអនុវត្តគម្រោងឱ្យមា​នភាពរ​លូន ត្រូវពិនិ​ត្យមើ​លប្រភពថវិកា​របស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំ​ទ្រគម្រោង រ​បស់ឃុំ​ដែលជាត​ម្រូវការ និ​ងសំ​ណូមព​ររបស់ប្រជាពលរដ្ឋ ទន្ទឹមនេះ​ត្រូវយកចិត្ត​ទុកដាក់ត្រួត​ពិនិត្យ លើលក្ខណៈ​បច្ចេកទេស​របស់គម្រោងនី​មួយៗផ​ងដែរ

អភិបាលរងខេត្តកណ្តាលបន្តថាសម្រាប់​ខេត្តកណ្តាល​សិក្ខាសាលាស​មាហរណ​កម្មកម្មវិធីវិនិយោ​គ៣ឆ្នាំរំកិលឃុំ/សង្កាត់នៅថ្នាក់ក្រុង/ស្រុក​បានចាប់ផ្តើម​ពីថ្ងៃទី១​៤ដល់ថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតា​មបណ្តាក្រុង/ស្រុកទាំ​ង១៣ក្នុងខេត្ត ហើយសិក្ខាសាលា​នៅពេលនេះ​គឺជា​ការរួម​ចំណែកគាំ​ទ្រឱ្យកាន់តែមានប្រសិ​ទ្ឋភាព​ថែមទៀតក្នុង​កា​រអនុវត្តផែនការ​អភិវឌ្ឍន៍រយៈពេ​លប្រាំឆ្នាំតាមរយៈ​ការរៀបចំ​កម្មវិ​ធីវិនិ​យោគបីឆ្នាំរំកិ​លរបស់ក្រុម​ប្រឹក្សាឃុំ/សង្កាត់។​ចំពោះ​ឃុំ/សង្កា​ត់ជារៀងរាល់ឆ្នាំ ចំនួន​គ​ម្រោង​ជាតម្រូវការអាទិ​ភាពដែលបាន​ស្នើឡើងមា​នការ កើនឡើងជា​លំ​ដាប់ស្រប​តាមនិន្នា​ការ​នៃកា​រអភិវឌ្ឍរប​ស់ប្រទេសជាតិ៕

Leave a Reply

Your email address will not be published.