ខេត្តកំពង់ចាម៖ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងលោកជំទាវ អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងក្រុមការងារគណៈកម្មាធិការសាខា អនុសាខា នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន ៖ អង្ករ ៥០គក្រ ,ស្ករស ៥គក្រ,ទឹកដោះគោម្សៅ ២កេស,សារ៉ុង ក្រមា២ និងថវិកា ចំនួន៥,០០០,០០០រៀល ផ្តល់ជូនប្អូនប្រុស យូ ហ៊ាត អាយុ ៣១ឆ្នាំ និងភរិយាឈ្មោះ ម៉ូត ណះម៉ះ អាយុ ២៥ឆ្នាំ ជាខ្មែរឥស្លាម មានទីលំនៅ ភូមិអកម៉ូក ឃុំជយោ ស្រុកចំការលើ ដែលប្រសូតបានកូនភ្លោះ ៣នាក់ ( ស្រី ២នាក់ ) កាលពីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
ទារក ទារិកាភ្លោះ ទាំង ៣នាក់ នេះ ជាកូនភ្លោះទី៣៨៩ ដែលទទួលបានអំណោយពីសម្តេចទាំងទ្វេ មានឈ្មោះ
១, តហ៊ាត អៃនី ភេទស្រី ទម្ងន់ ១,៦០០ ក្រាម
២, តហ៊ាត អៃណា ភេទស្រី ទម្ងន់ ២,១០០ ក្រាម
៣, តហ៊ាត មីស៊ៀន ភេទប្រុស ទម្ងន់ ២,៣០០ ក្រាម។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាន ឧបត្ថម្ភបន្ថែម នូវសំភារៈប្រើប្រាស់សម្រាប់ទារក ៣ឈុត ,មី ,ទឹកសុទ្ធ ,ទឹកដោះគោឆៅ ,ស្ករស និង ថវិកាចំនួន ៥០០,០០០រៀល ផងដែរ៕