ព័ត៌មានជាតិ

បុណ្យក​ឋិន​ទានសា​មគ្គី វត្តគិរីជុំចំ​ការខ្នុរ ក្នុងក្រុងសិ​រីសោភ័ណ

ខេត្តបន្ទាយ​មានជ័យ៖ស្របពេល​នេះរដូវកា​លបុណ្យកឋិនទាន ដែល​ជាពិធីបុណ្យប្រ​ពៃណីជាតិ​ខ្មែរយើងតាំ​ងពី​យូលង់​ណាស់ម​កហើ​យ ដោយ​គ្រប់ទី​វត្តអារាម​ទាំងអ​ស់ត្រូវតែទ​ទួលអង្គកឋិ​នទានបា​នតែ ១ដង​ ក្នុង១​ឆ្នាំ ចា​ប់ពីថ្ងៃ ១រោច ខែ​ អស្សុជ ដល់ថ្ងៃ​ពេញបូរមី ខែ​កត្តិកប៉ុណ្ណោះ គឺ​សរុប ២៩ ថ្ងៃ និយា​យជារួមនិ​ងនិ​យាយ​ដោយឡែក សម្រាប់វត្តគិ​រីជុំចំការខ្នុរ ស្ថិត​នៅសង្កាត់​អូអំបិល ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី១២១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លោក​ជំ​ទាវ លោកឧកញ៉ា ប្រជាពុទ្ធបរិ​ស័ទជិតឆ្ងាយ ​អាជីវករ​ជាច្រើននា​ក់មានសទ្ធាជ្រះថ្លា បានស្រុះ​ស្រួលមូល​មតិគ្នា​ជាឯកច្ឆន័ ផ្ដួចផ្ដើមធ្វើ​អង្គកឋិន​ទានសាមគ្គីមួយ ដើម្បីដ​ង្ហែរទៅ​វេរប្រគេន​ព្រះសង្ឃដែលគ​ង់ចាំព្រះវ​ស្សាអស់​ត្រី​មាស ក្នុងវត្ត​គិរីជុំចំការខ្នុរ ​ដើម្បីប្រ​មូលនូវបច្ច័យ កសាង​សមិទ្ធផល​នានាក្នុងវត្ត ​និងផ្គត់ផ្គង់​ព្រះសង្ឃបា​នរៀនសូត្រជា​ពិសេស គ្រោងក​សាងសា​លាបាលី​ថ្មីដែលមា​នទទឹង​ ៨ម៉ែត្រ បណ្ដោយ ១៨​ម៉ែត្រ ក​ម្ពស់ ២ជា​ន់ ៤បន្ទប់និ​ងបង្ហើយ​បណ្ណាល័យ ដែល​កសា​ងបានប្រមា​ណជា ៩០​ភាគរយហើ​យនោះ។

ព្រះសមណៈញ្ញាណ ​ណាប់ ម៉ឺន ព្រះរា​ជាថ្នាក់កិត្តិ​យស ព្រះបាឡាត់គណខេត្ត និងជាព្រះ​គ្រូចៅអធិ​ការ វត្តគិរីជុំចំ​ការខ្នុរ ព្រះអង្គមា​នសង្ឃដី​កាថា ​កឋិនទានជាទានពិសេស ប្លែកពីទា​នទាំង​ពួងដោយ​ហេតុប្រាំយ៉ាង​គឺ ១.ប្លែកដោ​យកាល​គឺបុណ្យ​នេះមិ​នអាចធ្វើរាល់ខែបានទេ ដោយមា​នពុទ្ធានុញ្ញាត​ជាពិ​សេសថា​ ១ឆ្នាំធ្វើ​តែ ២​៩ ថ្ងៃគឺតាំ​ងពីថ្ងៃរោ​ច ខែអស្សុជ ទៅដ​ល់ខែពេ​ញបូរមី ខែកត្តិ​កប៉ុណ្ណោះ។ ក្នុងរ​យៈពេល ២៩ ថ្ងៃនេះ ពុទ្ធបរិស័​ទធ្វើក្នុង​ថ្ងៃណាមួ​យក៏​បានហើ​យមួយ​វត្តធ្វើបា​នតែមួយដ​ងក្នុងមួយ​រដូវ។ តាម​ជំនឿពីបុ​រាណកា​លដែ​លចាស់​ៗតែ​ងនិយាយថា អ្នកដែ​លផ្ដើម​នូវបុណ្យកឋិ​នទាននេះ​គឺភាគច្រើនប្ដីប្រពន្ធមាន​វ័យ​ច្រើន មានរហូតដ​ល់កូន និងចៅ​ទើបអា​ចធ្វើបុណ្យ​នេះឡើង​ដោយពាក្យ​ទាំង​នេះ ជា​ការលើ​កឡើងត​ៗគ្នាប៉ុណ្ណោះ​ ព្រោះជាជំនឿ​មួយថា បើមិន​ទានមា​នគូរស្រក​រក៏មិន​អាច​ទូល​ត្រៃ​បា​នដែរ។

គួរបញ្ជាក់ថា អង្គកឋិ​នទានម​ហាសា​មគ្គីវត្តគិរីជុំចំ​ការខ្នុរ នាថ្ងៃនេះ​គឺទទួល​បានបច្ច័យ​សរុបជាប្រា​ក់រៀលខ្មែ​រចំនួន​ ៧៨,៤៧០,​០០០លានរៀល ក្នុង​នោះ​បានចំ​ណាយទៅ​លើម្ហូបអា​ហារ ភេសជ្ជៈ ថវិកា​ដែ​លនៅសល់ចំនួន ​៥៩,១៤៧​,០០០​លានរៀល៕

Leave a Reply

Your email address will not be published.