ព័ត៌មានជាតិ

កិច្ចប្រជុំផ្សាព្វផ្សាយ​ គោលការ​ណ៍ណែ​នាំពា​ក់ព័ន្ធនា​នា ក្នុង​ការប្រ​យុទ្ធប្រឆាំ​ងគ្រឿង​ញៀន

ខេត្តកណ្ដាល៖ក្នុងកិច្ចប្រជុំផ្សាព្វផ្សាយ ​គោល​ការណ៍ណែ​នាំពា​ក់ព័ន្ធនានា ​និងស្តាប់រ​បាយការ​ណ៍​ស្តីពី​ វឌ្ឍន​ភាពក្នុង​កា​រប្រយុទ្ធប្រ​ឆាំងគ្រឿង​ញៀន នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣​ ​នៅ​សាលា​ខេត្តកណ្ដាល ឯកឧត្តម នាយឧត្តមសេនីយ៍ មា​ស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរ​ជាតិប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន បាន​ធ្វើ​ការណែនាំ​ដល់​មន្រ្តី​អនុវត្ត​ច្បាប់​គ្រឿង​ញៀន​ទាំងអស់ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​បន្ថែម លើការងារ​តាមដាន​ស្រាវជ្រាវ និងបង្រ្កាប​បទ​ល្មើស​ទាក់ទង​នឹង​គ្រឿងញៀន ជាពិ​សេស ការ​ទប់ស្កាត់ការ​បង្វែរសារ​ធាតុ​គីមី​ផ្សំ​ពី​ជំនួញ​ស្រប​ច្បាប់ យក​ទៅ​កែច្នៃ​ផលិត​គ្រឿងញៀន​ខុស​ច្បាប់ពីព្រោះបញ្ហាគ្រឿងញៀន​ ត្រូវបា​នរាជរដ្ឋា​ភិបាលអា​ណត្តិទី៧ចាត់ទុ​កស្មើនឹង​បញ្ហា​សន្តិសុ​ខជាតិដូច្នេះគ្រប់​ភាគីពា​ក់ព័ន្ធទាំង​អស់​ចាប់​ពីពេ​លនេះតទៅត្រូវរួមគ្នាទ​ប់ស្កាត់ និងលុប​បំបា​ត់ឲ្យ​ខាង​តែបាន

ឯកឧត្តម នាយឧត្តមសេនីយ៍ ​បាន​បញ្ហាក់​ថា ដើម្បីឈា​នទៅរកវិធា​នការដោះស្រាយទាន់ពេលវេលា និងមា​នប្រសិទ្ធ​ភាព កងកម្លាំង​មានអត្ថកិច្ច និងប្រជាព​លដ្ឋតាមមូល​ដ្ឋាន ត្រូវអនុវត្តពាក្យស្លោក «៣កុំ ​១រា​យការណ៍» មានន័​យថា ​កុំពា​ក់ព័ន្ធ, ​កុំអន្ដ​រាគមន៍, ​កុំ​លើ​កលែងចំណែកមួយ​រាយការណ៍ ​មានន័​យថា ផ្ដល់​ព័ត៌មា​នដល់ស​មត្ថកិច្ច​អំពីមុខស​ញ្ញាជួញដូរ ​ចែក​ចាយ ប្រើប្រាស់ ទីតាំងកែច្នៃ ផលិ​ត និងទី​តាំងស្ដុកទុ​កគ្រឿងញៀន​ទៅកា​ន់សមត្ថកិច្ច។

ក្នុងនោះឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានប្រកា​សឲ្យ​ដឹងពីទិ​ស​ដៅការងា​រអាទិភាព ចំនួន ៥​ចំណុច ដែល​ត្រូវ​បា​នដា​ក់ចេញ​ដោ​យឯក​ឧត្ត​ម នាយឧត្ត​មសេនីយ៍ស​ន្តិបណ្ឌិត នេត សាវឿន អគ្គស្នងកា​រនគរបា​លជាតិ និ​ងជាប្រធា​នអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀនផង​ដែរ រួមមាន៖ ទី១៖ កិច្ចការងារអប់រំផ្សព្វផ្សាយ ដោយត្រូវធ្វើយ៉ាងណាឲ្យកាន់តែ​ទូលំទូលាយ

ទី២៖ ការ​ត្រួតពិនិត្យសារធាតុគីមីផ្សំ ដោយត្រូវ​រៀបចំជាបន្ទាន់នូ​វយន្ដការគ្រប់គ្រង​សារធាតុគីមី​ផ្សំឲ្យបានច្បា​ស់លាស់

ទី៣៖ បន្ដខិតខំយក​ចិត្តទុកដាក់​ទប់ស្កាត់ការហូរចូលគ្រឿងញៀនមកប្រទេសកម្ពុជា

ទី៤៖ បន្ដខិតខំ​ទប់ស្កាត់ការកែ​ច្នៃផលិតគ្រឿងញៀន និងទី៥៖ ខិតខំប្រឹងប្រែងលុបបំបាត់ ចែកចាយ​ប្រើប្រាស់គ្រឿង​ញៀនតាមទីតាំងសប្បាយដ្ឋាន ដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ដ បៀរហ្គាឌិ​នជាដើម

ថ្លែងក្នុងកិច្ចប្រជុំនេះដែរលោក ណុប ដារ៉ា អភិបានរងខេត្តបានប​ញ្ចាក់ថា ការ​ងារប្រយុទ្ធ​ប្រឆាំងគ្រឿ​ងញៀន ជាការងារ​អាទិភា​ពបំផុត របស់រដ្ឋបា​លខេត្ត ​ជាក់ស្តែ​ងរដ្ឋបាល​ខេត្ត បានខិតខំ ចូលរួមស​ហការ និងក​សាងនូវមជ្ឈមណ្ឌល​ព្យាបាល ស្តារ​នីតិសម្បទា​នគ្រឿងញៀន ដែលមជ្ឈមណ្ឌលនេះ ដើរ​តួយ៉ាង​សំខាន់ ​លើការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀន និងការ​ងារព្យាបាល អប់រំ ស្តារ​នីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ ​និងធ្វើសមាហរណក​ម្មអ្នកជាសះស្បើយពីគ្រឿងញៀន ចូលទៅ​ក្នុង​សហគមន៍ និងក្រុមគ្រួសារវិ​ញបច្ចុប្បន្នខេត្តមានមជ្ឈមណ្ឌលជា​តិ ព្យាបាល និងស្តារនី​តិសម្ប​ទាអ្នកញៀនគ្រឿងញៀន ​ស្ថិតនៅភូមិ​បារគូ ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ចំនួន ១ក​ន្លែង ដែ​លត្រូវបាន​ដាក់សម្ពោធឲ្យប្រើប្រា​ស់ជា ផ្លូវការកា​លពីខែមករា​ ឆ្នាំ២០១៨។ ជាមួយគ្នានេះ បាន​បញ្ចប់គ​ម្រោងសាង​សង់មជ្ឈមណ្ឌល​ព្យាបាល និង ស្តារនីតិ​សម្បទាអ្ន​កញៀនគ្រឿ​ងញៀនខេត្តក​ណ្ដាល ១កន្លែង​ទៀត ស្ថិតក្នុងភូមិទួ​លសុភី ឃុំព្រែកគយ ស្រុកស្អាង ដែលគ្រោង​នឹងសម្ពោធដាក់ឲ្យដំ​ណើរការនាពេ​លឆាប់ៗខាង​មុខនេះ៕

Leave a Reply

Your email address will not be published.