ព័ត៌មានជាតិ

អ្នកសារព័ត៌​មានជាច្រើនអង្គភាព បានទទួលអំណោ​យមូលនិធិស្បៀងសប្បុរស ពី​ឯកឧត្តមបណ្ឌិត ដួង តារា រួមទាំង សប្បុរសជនក្នុងស្រុក និងសប្បុរសជនមិត្តចិន

កណ្តាល៖ដោយមានបេះដូងសប្បុរស និងការយកចិត្តទុកដាក់ចំពោះអ្នកសារព័ត៌មាន ឯកឧត្តមប​ណ្ឌិត ដួង តារា ជំនួយការផ្ទាល់​សម្តេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីកា​រគណ​រដ្ឋមន្រ្តី បានធ្វើការចែ​កអំណោយចំពោះអ្នកសារព័ត៌មាន ដើម្បីលើកទឹកចិត្ត និងជួយសម្រួល​ការលំបាកចំពោះអ្នកសារ​ព័ត៌មាន។

 

ក្នុងពិធីជួបសំណេះសំ​ណាល និងចែកអំណោយនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២​០២២ នៅក្នុងគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តក​ណ្តាល។

 

ក្នុងឱកាសដ៏​វិសេសវិសាលមួយនេះឯកឧត្តមបណ្ឌិត ក៏បានធ្វើការសំណេះ សំណាលជាមួយ សប្បុរ​សជនខ្មែរ និង សប្បុរសជនចិន ដែលបានធ្វើការវិនិយោគមកកាន់ប្រទេសកម្ពុជា ដែលបាន​ជួយក្នុង​ការបង្កើនការងារ ជូនប្រជាលរដ្ឋខ្មែរ និង បងប្អូនអ្នកសារព័ត៌មានផងដែរ។

 

ឆ្លៀតក្នុងពិធីនេះផងដែរឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីការបង្កើតគម្រោង មូលនិធិស្បៀង​សប្បុរស ដែលឯកឧត្តមបានបង្កើត ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ខ្វះ​ខាតស្បៀងអាហារពិតប្រាកដ ហើយឯកឧត្តមបណ្ឌិត ក៏បានបើកចិត្តទូលាយចំពោះសប្បុរសជន ដែលមានចិត្តសប្បុរស ចង់ចូលរួមធ្វើសកម្មភាពមនុស្សធម៌ គឺអាចចូលរួ​មមូលធិនិរ​បស់ឯកឧត្តម​បណ្ឌិត ដោយមិនមាន​ការប្រកាន់ជាតិសាស្រ្ត និន្នាការអ្វីទាំងអស់។

 

អំណោយដែលអ្នកសារព័ត៌មានទាំង ១៣ ស្ថាប័នទទួលបានគឺមានអង្ករ មី ត្រីខ ខ្នើយសុខភាព និង ថវិការក្នុងម្នាក់ៗចំនួន ២សែនរៀលផងដែរ នាវេលាចុងបញ្ចប់នូវ​ពិធី ឯកឧត្តមបណ្ឌិត ក៏បានអរ​គុណចំពោះសប្បុរសជន ទាំងអស់ដែលបានចូលរួមក្នុងមូលនិធិ ស្បៀងសប្បុរស និងបានលើក​ទឹកចិត្តចំពោះអ្នកសារព័ត៌មាន ឲ្យបន្តការខិតខំផ្សព្វផ្សាយព័ត៌មានដែលមានប្រយោជន៍ ចំពោះ​សង្គមជាតិ និង ប្រជាពលរដ្ឋខ្មែរទាំងអស់ ដើម្បីចូលរួមសាងអំពើល្អទាំងអស់គ្នា៕

Leave a Reply

Your email address will not be published.