ខេត្តឧត្តមានជ័យ៖ជនសង្ស័យឈ្មោះ ចិត្ត ជាតិ ត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្ថិតភូមិទំនប់ថ្មី (ហៅទំបន់ខ្នោរ) ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បន្ទាប់ពីទទួលបានពាកបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធនឹងករណី គាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ របស់មន្ត្រីនគរបាលស្រុកត្រពាំងសាទ។ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចដីចម្ការមួយកន្លែងស្ថិតនៅចំណុចខាងលើ។
លោក អ៊ូច ម៉ៅង អធិការនគរបាលស្រុក បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងទំនាញព្រហ្មទណ្ឌនគរបាលស្រុក បានចុះធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញា ឈានដល់ការឃាត់ជនសង្ស័យខាងលើរួមនឹងវត្ថុតាងមួយចំនួន នាំយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យ ដែលមានបក្ខពួកម្នាក់ទៀតដែលជាមេក្លោងបានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ តាមឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់។ដោយឡែកជនសង្ស័យឈ្មោះចិត្ត ជាតិ សមត្ថកិច្ចស្រុកត្រពាំងប្រាសាទ បានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕