
កិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ ប្រចាំខែកក្កដា ឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល
ខេត្តកណ្តាល៖គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត អាណត្តិទី៣ ប្រចាំខែកក្កដា នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដើមី្បពិនិត្យ និងអនុម័ត ទៅលើកំណត់ហេតុកិច្ចប្រជុំលើកទី៣៦ និងលទ្ធផលនៃការអនុវត្តការងារ និងស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះតាមវិស័យពាក់ព័ន្ធ រួមមានវិស័យអប់រំ, សុខភាព, អនាម័យទឹកស្អាត, សន្តិសុខស្បៀង ,សង្គមកិច្ច ,ពលកម្មកុមារ ,សមភាពយេនឌ័រ និងសន្តិសុខសណ្តាប់ធ្នាប់ប្រចាំខែកក្កដា និង សេចក្តីព្រាង ផែនការសកម្មភាពផ្សេងៗ ។
លោកជំទាវ ប៊ុន រម្ននី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ឆ្លងទៅតាមការអនុម័តនៃស្មារតីកិច្ចប្រជុំទៅតាមរបៀបវារៈដែលបានគ្រោងទុកទៅតាមវិស័យ ព្រមទាំងការផ្តល់មតិយោបល់ និងអនុសាសន៍ ដើមី្បដោះស្រាយបញ្ហាដែលបានលើកឡើងក្នុងការដាក់បញ្ចូលផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២២ និងការអនុវត្តផែនការសកម្មភាពប្រចាំខែ និងលើកទិសដៅអនុវត្តបន្តខែសីហា។
លោកជំទាវ៖ក៏បានលើកឡើងពីកិច្ចការសំខាន់ៗនៃកិច្ចប្រជុំអំពីសកម្មភាពរបស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ព្រមទាំងធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី៣៧ ដែលអង្គប្រជុំបានលើកឡើង ដែលជាធាតុចូលដ៏សំខាន់ សម្រាប់គណៈកម្មាធិការយកទៅអនុវត្តទទួលលទ្ធផលល្អ។
ក្នុងនោះដែរលោកជំទាវ ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន តាមបណ្តាមន្ទីរអង្គភាព ដែលពាក់ព័ន្ធសូមពន្លឿនរបាយការណ៍អោយបានឆាបរហ័ស និងផ្តោតសំខាន់ ទៅលើស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនរងគ្រោះទៅតាមវិស័យពាក់ព័ន្ធ សំខាន់វិស័យអប់រំ ,សុខភាព ,អនាម័យទឹកស្អាត , សន្តិសុខស្បៀង ,សង្គមកិច្ច ,ពលកម្មកុមារ ,សមភាពយេនឌ័រ ,សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
លោកជំទាវក៏បានធ្វើការកោតសរសើរផងដែរ ចំពោះគណៈកម្មាធិការ និងអង្គការដៃគូ ក្នុងការចូលរួមផ្តល់មតិយោបល់អនុសាសន៍ ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើមី្បឲ្យកិច្ចការងារត្រូវអនុវត្តបន្ត ទទួលបានលទ្ធផលល្អប្រសើរ និងសូមឲ្យអង្គការដៃគូបន្តគាំទ្រ គ្រប់សកម្មភាពរបស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្តនៅតាមមូលដ្ឋានក្រុង ស្រុកទាំង១១ផងដែរ ៕