ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញទទួលជួ​បសម្តែងការគួរសម និង​ពិភាក្សាការងារ ជាមួយ​ប្រតិភូស​មាគ​មសា​សនាចក្រ នៃព្រះ​យេស៊ូគ្រិស្ដ នៃពួ​កបរិសុទ្ធថ្ងៃចុងក្រោយ

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែ​សីហា ឆ្នាំ២០២២ អញ្ជើញទទួលជួ​បសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូសមា​គមសាស​នាចក្រ នៃព្រះយេស៊ូគ្រិស្ដ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្តីការឆ្លងរបាយការណ៍ និងវឌ្ឍន​ភាព នៃការជួសជុលកែលម្អអគា​រមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។

 

សូមបញ្ជាក់ថា សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបំ​ពេញបេ​សកកម្មការងារ ផ្ដើមចេញពីការគាំទ្ររបស់ថ្នាក់ដឹកនាំសមាគមជាបន្តបន្ទាប់ ដោយបានធ្វើស​កម្មភាពជួយ​ដល់ខេត្តកំពង់ចាម ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២២ ដែលគិតជាទឹក​ប្រាក់​រាប់លា​នដុល្លារ សហរដ្ឋអាមេរិករួចមកហើយ ក្នុងនោះផ្តោតទៅ​លើលើវិស័យ​មួយចំនួនដូចខាងក្រោម:

វិស័យ​សុខាភិបាល មានការកែលម្អ អគារមន្ទីរពេទ្យបង្អែកជាច្រើនក្នុងខេត្តកំពង់ចាម និងការប​ណ្ដុះ​បណ្ដាល និងបំពាក់សម្ភារៈបរិក្ខាពេទ្យជាដើម។

វិស័​យអប់រំ ដោយធ្វើការជួសជុលអាគារវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ។

– ​វិស័យទឹក​ស្អាត អណ្ដូងទឹក បង្គន់អនាម័យ និងកន្លែងលាងដៃនៅតាមសាលារៀន និងសហ​គមន៍នា​នាទូទាំងខេត្តកំពង់ចាម ។

វិស័យ​មនុស្សធម៌ តាមរយៈការចែកស្បៀងអាហារ ។

– ​ជួសជុល​លំនៅដ្ឋានជូនប្រជាពលរដ្ឋនៅស្រុកកង់មាស ។ទិសដៅសម្រាប់ឆ្នាំ២០២២នេះ សមា​គមបាន​បន្តជួយលើវិស័យសុខាភិបាលទូទាំងខេត្តកំពង់ចាម ដោយបានព​ង្រីកវិសាលភាព​ជំនួយរហូតទូទាំង១០ក្រុង/ស្រុក ផងដែរ។

 

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែ​ងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគាំទ្រនូ​វសកម្មភាព​មនុស្សធម៌របស់​សមាគមសាស​នាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានចូលរួម​លះបង់យ៉ាងធំធេង ក្នុងការលើកកម្ពស់វិស័​យសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តនាពេលកន្លងមក ព្រមទាំងមា​នការផ្ដល់នូវបរិក្ខាវេជ្ជសាស្ត្រមួយ​ចំនួនធំ សម្រាប់ពង្រឹង ពង្រីកវិស័យសុខាភិ​បាលក្នុងខេត្តកំព​ង់ចាម ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជាការរួមចំណែកជាមួយរាជ​រដ្ឋាភិបា​លកម្ពុជា ក្នុងការកា​ត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ៕

Leave a Reply

Your email address will not be published.