ព័ត៌មានជាតិ

និស្សិតម្នាក់ ត្រូវរថយន្តដឹកប្រេងក្រុមហ៊ុន SOKIMEX បុកស្លាប់ ខណៈជិះម៉ូតូឆ្លងចូល​សាលារៀន

(ភ្នំពេញ)ឧបទ្ទវហេ​តុគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើ​ងដោយរថយន្តដឹក​ប្រេងក្រុមហ៊ុន SO​KIMEX ​បានបុក​ម៉ូតូ១គ្រឿង ដែល​បើកបរ​ដោយ​និស្សិត​រៀននៅ​សាលាពហុបច្ចេក​ទេសកម្ពុជា ហៅ​(សាលា​កូរ៉េ) បណ្តា​ល​ឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើត​ហេត​ ។ហេតុការណ៍ដ៏រន្ធត់នេះបានកើត​ឡើង​នាថ្ងៃទី១ ខែសី​ហា ឆ្នាំ២០​២២ នៅលើ​កំណាត់មហាវិថីឈ្នះឈ្នះ ត្រង់ចំ​ណុចផ្លូវឆ្លង ខាង​មុខ​សាលាព​ហុបច្ចេកទេសកម្ពុជាហៅ(សាលាកូរ៉េ) ស្ថិតក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

ជនរងគ្រោះដែលបា​ត់បង់ជីវិត មានឈ្មោះនុត វុឌ្ឍី ភេទប្រុស អាយុ៣០ឆ្នាំ ជានិស្សិតរៀន​នៅសា​លា​ពហុបច្ចេកទេសកម្ពុជាហៅ(សាលាកូរ៉េ) មានទីលំ​នៅក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុក​កៀនស្​វាយ ខេត្តកណ្ដាល ជិះម៉ូតូ១គ្រឿង​ម៉ាកយ៉ាម៉ាហា (YAMAHA) ធុនធំ ពណ៍ខៀវលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IF-6047 ចំណែករថយន្តដឹក​ប្រេងក្រុមហ៊ុនSOKIMEX ពណ៍ទឹក​ប្រាក់ឆ្នូត​ក្រហមលាយលឿង ពា​ក់ស្លាកលេខភ្នំពេញ 3B-1069 អ្នកបើក​បរពុំត្រូវ​បានស្គាល់​អត្តស​ញ្ញាណឡើយ បាន​រត់គេចខ្លួនបាត់

 

ប្រភពព័ត៌មានបាន​ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរ​សរងគ្រោះ​ជិះម៉ូតូធ្វើដំ​ណើរឆ្លងផ្លូវ​ក្នុងទិស​ដៅពីកើតទៅលិចចូលសាលារៀនខាងលើ ខណៈនោះ​រថយន្តបង្កបើ​ក​បរក្នុងល្បឿន​លឿនក្នុងទិសដៅ​ពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរថ​យន្តនោះបុកម៉ូតូចំ ចំ​ហៀងរុញ​ផ្ទប់ខឿន​សួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាល​ឲ្យនិស្សិតរូប​នោះស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង ចំណែកម៉ូតូបានគា​បជាប់ក្រោមរថយន្ត។ក្រោយពីវាស់វែងហើយ​ ស​ពត្រូវបាន​សមត្ថកិច្ចប្រគល់​ជូនក្រុមគ្រួសារយ​កទៅធ្វើបុណ្យ​តាមប្រពៃណី

Leave a Reply

Your email address will not be published.