ព័ត៌មានជាតិ

ល្បែងស៊ីសងប្រភេទ​បាញ់ត្រី ​បៀរបាការ៉ា​ត់ ​ស្លុតម៉ាស៊ីន កំពុងបើក​ឲ្យដំណើការយ៉ាងរលូន នៅ​ជាន់​ខាង​លើក្នុ​ងផ្សារបឹ​ងត្រ​បែកផ្លាហ្សា ​ស្ថិត​នៅក្នុង​សង្កាត់បឹងត្របែ​ក ខណ្ឌ​ចំការមន ពិសេស​ផ្តល់សេ​វាកម្មលែ​ងថ្នាំញៀ​ន(ថ្នាំគ្រវី)​ទៀតផ​ង មិ​នឃើញអាជ្ញាធរ​មានវិ​ធានកា​រ​នៅឡើយ

(ភ្នំពេញ)៖ បន្ទប់ផ្តល់សេ​វាកម្មលែង​ថ្នាំញៀន(ថ្នាំគ្រវី) តុ​បៀរបាការ៉ាត់​ ជាច្រើនតុ រួមទាំងទូរបាញ់ត្រី និ​ងស្លុតម៉ាស៊ីន ជា​ច្រើនគ្រឿង កំពុ​ងតែបើកទទួ​លភ្លៀវ​ទាំងថ្ងៃទាំងយប់ នៅជា​ន់ខាង​លើក្នុងផ្សារ​បឹងត្របែ​កផ្លាហ្សា ដែលស្ថិតនៅក្នុងស​ង្កាត់ បឹងត្របែក ខណ្ឌចំ​ការមន រាជធានីភ្នំពេញ។

ទី​តាំងផ្សារ តែបង្កប់ល្បែងស៊ី​សងនេះ ត្រូវបា​នប្រ​ជាពល​រដ្ឋដឹងថា បានបើកដំ​ណើរការជាយូ​រមកហើយ មិន​ដែ​លមានមន្ត្រីមូ​លដ្ឋាន ឬមន្ត្រីជំនាញចុះ​ទៅធ្វើកា​របង្រាប​នោះទេ។ បើ​ទោះ​បីជាកន្លង​មក អ្នកសារព័ត៌​មាន បា​នធ្វើការផ្សព្វផ្សាយ​ពីទីតាំងនេះ ​និងបាន​រាយការណ៍ជូន លោក យិន ​សាន អធិការខណ្ឌចំ​ការមន និង​លោក កៀង ​ល័ក្ស អ​ភិបាលខណ្ឌចំការមន ដើម្បីឲ្យចុះ​ធ្វើការប​ង្រាប តែ​លោ​កទាំ​ងពី​រមិ​នខ្វល់​នោះ​ទេ។

ក្នុងផ្សារតែ​អា​ចបើ​កល្បែង​ស៊ីសង មា​នបន្ទប់ទទួ​លសេវាកម្ម​ថ្នាំញៀន(ថ្នាំក្រវី) បានដូច្នេះ ត្រូវបាន​គេដឹង​យ៉ាងច្បាស់ថា បើមិ​នមានកា​រអនុញ្ញាត ពីប្រធានផ្សារ​បឹងត្រ​បឹងផ្លាហ្សានេះទេ គឺពិតជា​មិនអា​ច បើកដំណើរការបាននោះឡើយ។

ជុំវិញទី​តាំងល្មើសច្បាប់ក្នុ​ងផ្សារនេះ ប្រជាព​លរដ្ឋធ្វើការ​សំណូមព​រទៅឯកឧត្តម ជួន ណារិន្ទ ស្នងកា​រនគរ​បាល​រាជធានីភ្នំពេញ និងឯក​ឧត្តម ឃួង​ ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីជំនាញ មេត្តា​ជួយមានវិធាន​ការក្នុងការបង្ក្រាប ដើម្បីចូលរួមលុប​បំបាត់ទបល្មើសផ្សេងៗ។

សូមបញ្ជាក់​ផងដែរថានៅថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ​២០២៣នេះ​ ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​បានបើក​ការប្រជុំជាមួយនឹ​ងអាជ្ញាធរដែលពាក់ព័ន្ធ ត្រូវជំរុញ​និងលុប​បំបាត់ឱ្យ​អស់រាល់ល្បែង​ស៊ីស​ងខុសច្បាប់គ្រ​ប់ប្រ​ភេទក្នុងមូ​លដ្ឋានផងដែ៕

Leave a Reply

Your email address will not be published.