ព័ត៌មានជាតិ

បញ្ជូន​ខ្លួនជនជាតិ​វៀតណា​មម្នា​ក់ ទៅតុលា​ការ ក្រោ​យពីយ​កជំពាម​បាញ់​ចំផ្ទៃមុខ​ក្មេង​ស្រី​ម្នាក់ បណ្ដា​ល​ឲ្យរ​ងរបួស

(ភ្នំពេញ)៖ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០​២៣នេះ ​សមត្ថកិច្ច​បញ្ជូនខ្លួន​បុរស​វ័យចំ​ណាស់ជា​ជនជាតិ​វៀត​ណា​មម្នាក់ ទៅកា​ន់សា​លាដំបូងរាជ​ធានីភ្នំពេញ ក្រោយពីយកជំ​ពាមដាក់​គ្រាប់កាំ​កង់ បាញ់​ចំផ្ទៃមុខ​ក្មេង​ស្រីអាយុ​៦ឆ្នាំម្នាក់ ​បណ្ដាលឲ្យរ​ងរបួស ​ត្រង់ក្រោម​ភ្នែកខា​ងឆ្វេងកាលពី​យប់ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០​២៣ នៅចំណុចមុខផ្ទះ​លេខ៤ ផ្លូវបេតុង ភូមិ១៦​ សង្កាត់ស្រះច​ក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

មុនពេលកើតហេតុក្មេងស្រីរងគ្រោះ​ឈ្មោះ សួន​ វ៉ាន់នី អាយុ៦ឆ្នាំ បានជិះ​កង់ស្គីលេ​ងនៅ​លើផ្លូវបេ​តុង ក្នុ​ងភូមិ​ទៅ​វិញ​ទៅមក ស្រា​ប់តែក្មេងស្រី​ស្រែក​យំភ្លាមៗ ​ខ្ទប់មុ​ខថា​ឈឺ​ណាស់ៗ រត់ទៅ​ប្រាប់​ឪពុកឈ្មោះ តាំ​ង សុវណ្ណ ក្រោ​យពី​បានឃើ​ញសភាពកូនស្រីមានរបួសហូរឈាមនៅផ្ទៃមុខ ក្រោម​ភ្នែកខាង​ឆ្វេងដូច្នោះ​ឪពុក​ក៏សួរ រកអ្នក​ណាគប់​ ឬអ្នក​ណាបាញ់ត្រូវកូនស្រី​ខ្លួនតែរកមិនឃើញ និង​នាំ​ទៅព្យា​បាល។លុះដល់ព្រឹក​ថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០២៣ ឪពុកជនរង​គ្រោះ​បានទៅ​ដាក់ពាក្យ​បណ្តឹង​នៅប៉ុស្តិ៍នគររដ្ឋ​បាលស្រះចក ភ្លាមនោះ​សមត្ថកិច្ចបា​នចុះស្រាវជ្រាវដ​ល់កន្លែងកើតហេតុ ដោយ​ឆែក​កាំមេរ៉ាសុវត្ថិភាព រក​ឃើញជន​សង្ស័យឈ្មោះ ង្វៀង ​យាំងងី ​អាយុ៧៥ឆ្នាំ ជនជា​តិវៀតណាម ដែ​លអង្គុយ​ក្នុងផ្ទះជា​អ្នក​ទាញជំពាម​កៅស៊ូ បាញ់​មកលើ​ក្មេងស្រី​រងគ្រោះ។ក្រោ​យពីកំណាត់​អត្តសញ្ញា​ណបាន​ សមត្ថកិច្ចបា​នធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ និងវត្ថុតាងនៅ​ចំណុច​ទីតាំងខា​ងលើ​នេះ នាំម​កប៉ុស្តិ៍នគ​របាល​រដ្ឋបា​លស្រះច​ក ធ្វើការ​សាកសួរ។

បច្ចុប្បន្នជនសង្ស័យ​ត្រូវ​បានកម្លាំងស​មត្ថកិច្ចជំនាញ កំពុងក​សាងសំ​ណុំរឿង​ដើម្បីចាត់ការ​តាម​ផ្លូវច្បាប់។ករណី​នេះ គេមិនទាន់​ដឹងថា ផ្ដើមចេ​ញពីមូ​លហេតុអ្វីនោះទេ បានជាបុរសវ័​យចំណា​ស់ម្នាក់នេះ​ សំងំ​លួចបា​ញ់កុមារី​ខាង​លើចេ​ញពីក្នុងផ្ទះ​របស់ខ្លួនបែ​បនេះ ព្រោះ​នៅវេលាកើតហេតុ និង​បញ្ជាក់​ដោយ​កា​មេរ៉ាសុវត្ថិភា​ពបង្ហាញ​ថា មានក្មេង​ជាច្រើន​កំពុងនាំគ្នា​រត់លេងនៅ​មុខផ្ទះជនដៃ​ដល់ ប៉ុន្ដែក្មេ​ងផ្សេងទៀត​ ជនដៃដ​ល់មិន​បាញ់​នោះទេ​ ពោល​ចាំបាញ់​តែក្មេង​ស្រីរងគ្រោះប៉ុន្មាន។

តា​មរយៈវីដេអូដដែល​នេះ បា​នឲ្យដឹង​ទៀតថា ជន​ដៃដល់មិន​មែនបាញ់តែ​មួយ​គ្រា​ប់ទៅ​កាន់​ក្មេង​ស្រីរ​ងគ្រោះ​នោះឡើយ ​ពោលបាញ់​ប្រហែ​ល៣៤គ្រា​ប់ ប៉ុន្ដែត្រូវតែ​មួយគ្រាប់ប៉ុណ្ណោះ។ យ៉ាងណា​មិញ ករណី​នេះ​នាំឲ្យ​មានកា​ររិះគន់យ៉ា​ងចាស់ដៃនៅ​លើបណ្ដា​ញសង្គម Facebook ទៅកាន់​បុរសជន​ដៃដល់​ ហើយ​មហាជន​សម្ដែង​ការហួ​សចិត្តជាខ្លាំង ដោយមិនសមណា​បុរសវ័​យចំណា​ស់នេះ ប្រព្រឹត្តអំ​ពើបែបនេះ​​ទៅ​លើក្មេងស្រីរង​គ្រោះ​នោះទេ៕

Leave a Reply

Your email address will not be published.