(បន្ទាយមានជ័យ)៖ជនសង្ស័យម្នាក់ បង្កហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចសួនមានជ័យ (វេទិការខេត្ត) ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ ចាប់ឃាត់ខ្លួន បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី បន្ទាប់ពីទទួលបានពាក់បណ្តឹងពីជនរងគ្រោះ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថង ប៊ុនហេង ភេទប្រុស អាយុ២៧ឆ្នាំ បានវ៉ៃទៅលើជនរងគ្រោះឈ្មោះ ប្លែក សំរេច ជាច្រើនដៃបណ្ដាលឱ្យរងរបួស។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីចាត់ការតាមនិតិវិធី៕