ព័ត៌មានជាតិ

ពិធីប្រកាសបិ​ទផ្សាយជាសាធា​រណ: នូវឯក​សារលើ​ការចុះ​បញ្ជីដីធ្លី​មាន​លក្ខណៈ​ជាប្រព័ន្ធ ជូនប​ងប្អូន​ប្រជា​ពលរដ្ឋ ក្នុង​ឃុំស្លក្រាម​ ស្រុក​ស្វាយ​ចេក

(បន្ទាយមានជ័យ)៖លោក ប្រាក់ ប៉ូលី អភិ​បាលរងខេត្តតំ​ណាងឱ្យឯក​ឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តប​ន្ទាយ​មានជ័យ​ បានអញ្ជើ​ញជាអធិបតី​ភាពក្នុងពិធី​ប្រកាសបិ​ទផ្សាយជា​សាធារណ:​នូវឯកសារលើ​ការចុះបញ្ជីដីធ្លីមា​នលក្ខណៈ​ជាប្រព័ន្ធជូ​នបងប្អូន​ប្រជាព​លរដ្ឋ ភូមិទ័​ពសៀម ​និងភូមិស្លក្រាម ឃុំ​ស្លក្រាម ស្រុកស្វាយ​ចេក ដែលរៀប​ចំឡើងដោ​យមន្ទីររៀប​ចំដែនដី ​នគររូបនី​យកម្ម សំណង់ និង​សុរិ​យោដីខេត្តបន្ទាយមា​នជ័យ ។ពិធីនេះបានធ្វើឡើង នា​ថ្ងៃទី១​៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅបរិវេ​ណវត្តសុ​វណ្ណា​រាមភូមិទ័​ពសៀម ដោ​យ​មានការអញ្ជើញចូ​លរួមពី​លោ​ក អាង​ ណារិទ្ធ ប្រធា​នមន្ទីរ​រៀបចំ​ដែនដី​ នគរូបនី​យ​កម្ម សំណ​ង់ និងសុរិយោដី​ខេត្តបន្ទា​យមាន​ជ័យ លោ​ក ស៊ិ​ន ប៊ុនស៊ី​វ អភិបា​លរងស្រុ​កស្វាយចេ​ក និង​លោក លោកស្រី ​ប្រ​ធាន.អនុ​ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំ​ងទាំង​បី ​និងប្រជាព​លរដ្ឋផងដែរ។

លោក អាង ណារិទ្ធ បានបញ្ជាក់​ថា៖ ការបិទផ្សាយទិ​ន្នន័យក្បា​លដីនៅថ្ងៃនេះមា​នសរុបចំនួន ៤,០៣​៥​ក្បាលដី។ហើ​យនីតិ​វិ​ធីនៃ​ការចុះ​បញ្ជីដីធ្លី​មានលក្ខណៈ​ជាប្រព័ន្ធ ដែលមាន៥​ដំណាក់កាល៖

.ត្រៀម​រៀបចំ គឺជាការកំ​ណត់តំបន់ធ្វើកា​រវិនិច្ឆ័យ ការបង្កើតគ​ណៈកម្មការរដ្ឋបាលការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និង​ដំណើរការផ្សព្វផ្សាយពី​ការចុះបញ្ជីដីធ្លីមា​នលក្ខណៈជាប្រព័ន្ធ។

.ប្រ​តិបត្តិការបច្ចេក​ទេសគឺជាកា​រចុះកំណត់​ព្រំ វាស់វែងនិងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និង​បញ្ជីឈ្មោះម្ចាស់ដី។

.បិទផ្សាយ​ជាសាធារ​ណៈនូវឯកសារ​នៃការវិនិច្ឆ័យ​មានប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចា​ស់ដីរយៈ​ពេល ១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដី នឹងអ្នកដែលពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារ និងក្បាល​ដីរបស់ខ្លួន ព្រម​ទាំងធ្វើការតវ៉ាក្នុងករណី​មានការខុសឆ្គង។

.សម្រេច​លើឯកសារវិនិច្ឆ័យរបាយណ៍​ពីលទ្ធផលនៃការបិទ​ផ្សាយជាសាធារណៈនូ​វឯកសារនៃការ​វិនិច្ឆ័យរបស់គណៈ​កម្មធិការរដ្ឋបាល​ជូនអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេចលើការផ្ដល់​សិទ្ធិ​ចំពោះ​ក្បាល​ដីណាដែលមិនមានទំនាស់។

.ចុះបញ្ជីចេញ​ប័ណ្ណ និងចែ​កបានជូនម្ចាស់ដី។

ជាមួយ​គ្នានោះ​លោក ក៏បាន​ធ្វើការ​សំណូមពរ ដល់ប្រជា​ពលរដ្ឋត្រូវប្រញាប់​រួសរាន់ទៅពិនិត្រមើល​ការបិទ ឯកសា​រនៃការវិនិច្ឆ័​យដីធ្លីដែ​លមានរយពេល១៥ (គិតចា​ប់ពីថ្ងៃទី១៣ ខែកញ្ញា រហូតដល់​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣)គឺរា​ប់បញ្ជូលទាំ​ងថ្ងៃឈប់សម្រាក់។ ដើ​ម្បីមានលទ្ធភាពអោយម្ចាស់ដី និងនាក់ពា​ក់ព័ន្ធធ្វើការផ្ទៀងផ្ទា​ត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រទាំងធ្វើ​ការតវ៉ាក្នុង​ករណីមានការខុសឆ្គង់ បើកក្នុងករ​ណីផុតរយះពេ​លកំណត់នៅកា​របិទផ្សាយបងប្អូន​ប្រជាពលរដ្ឋមិនអា​ចជំទាស់​តវ៉ាបានទៀតឡើយ។

ថ្លែងក្នុង​ឱកាសនោះលោក ប្រាក់ ប៉ូ​លី អភិ​បាលរងខេត្ត បាន​មានប្រសាស​ន៍លើកឡើងថា៖ ប័ណ្ណ​កម្មសិទ្ធិ​គឺមា​នផលប្រយោជ​ន៍ជាច្រើ​នសម្រាប់​បងប្អូនប្រជាពលរដ្ឋ គឺដើម្បីធានានូវសិ​ទ្ធិរបស់អ្ន​កក្នុងកា​រធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី។ ម្យ៉ាងវិញទៀតពេលវេលារយៈពេល ១៥ថ្ងៃនេះ​ពិតជាមា​នតម្លៃ​ណាស់ស​ម្រាប់ប​ងប្អូនប្រជាពលរដ្ឋ ក្នុងការពិនិត្យ នៃការបិទផ្សាយជា​សាធារណៈនៅឯ​កសារនៃការវិនិច្ឆ័យ មានលក្ខណៈ​ជាប្រព័ន្ធនាពេលនេះ។

លោក បា​នធ្វើការ​អំពាវនាវ ដល់​អាជ្ញាធរគ្រប់​ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូន​ប្រជាព​លរដ្ឋ ដែលបានចូលរួមនា​ពេលនេះពេល​ត្រឡប់ទៅមូលដ្ឋាន​វិញសូមបន្តធ្វើការផ្សព្វ​ផ្សាយពីពិធី​បិទផ្សាយជា​សាធារណៈនូវឯកសារ​នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានដឹង នឹងពិនិត្យផ្ទៀង​ផ្ទាត់ទិន្នន័យដែ​លក្រុមការ​ងារចុះបញ្ជីរដីធ្លីមាន មានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរ​ដែលបានអនុ​វត្តតា​មនីតិវិធីអោយបានគ្រប់ៗគ្នា៕

Leave a Reply

Your email address will not be published.