ព័ត៌មានជាតិ

ពិធីបើកអង្គ​សន្និបាតបូកសរុប​លទ្ឋផលការងា​រឆ្នាំទី១ ឆ្នាំទី២ និងលើកទិសដៅការ​ងារសម្រាប់​ឆ្នាំទី៣ អាណត្តិទី​៦ របស់សមាគមមិត្តដើម្បីមិត្ត

ខេត្តកណ្ដាល៖នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ​អភិបា​លខេ​ត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធី​បើកអង្គសន្និបា​តបូកសរុបលទ្ឋផលការងារឆ្នាំទី១ ឆ្នាំទី២ និងលើកទិសដៅការងារ​សម្រាប់ឆ្នាំទី៣ ​អាណត្តិទី៦ ។អង្គ​សន្និបាតនេះបានប្រារព្ធធ្វើឡើង​នៅសាលប្រជុំសាលាគរុកោស​ល្យ និងវិក្រឹត្យការខេ​ត្តកណ្ដាល។

 

មានប្រសាសន៍ក្នុងពិធីសន្និបាត ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ និងកោតស​រសើរដោយស្មោះ​ចំពោះការផ្តួចផ្ដើម​គំនិតបង្កើតឡើងនូ​វសមាគម​ននៅ​ក្នុងខេត្តកណ្តាល។ ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា រដ្ឋបាល​ខេត្តកណ្តាល​សូម​គាំទ្រ និង​ទទួលស្គាល់ថា សមាគម មិត្តដើម្បីមិត្ត គឺជា​សមាគមមួ​យដែលអនុវត្ត​បានល្អប្រសើររាល់​ការងាររបស់ខ្លួនស្របតាមលក្ខន្តិកៈរបស់សមាគមដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ។

 

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានកោតសរសើរផងដែរចំពោះ​សកម្មភាពរបស់សមា​គមដែល​បានចូលរួម​ជួយឧបត្ថម្ភនូវ សម្ភារៈ ថវិកា ដល់កងទ័ព​ជាតិឈរជើង​នៅតំបន់ប្រា​សាទព្រះវិហារ ដើម្បីទប់ស្កាត់ប្រឆាំង​នឹងសត្រូវឈ្លានពាន​បូរណភាពទឹកដី នៃមាតុភូមិរបស់​យើងក្នុងរយៈ​ពេ​លកន្លងទៅ និងគាំទ្រដល់សកម្មភា​ពមួយចំនួនទៀតរប​ស់សមាគមដែល​បានចូលរួមជា​បន្តប​ន្ទាប់ក្នុងការងា​រមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចសកម្មភា​ពចូលរួមជាមួយ​រដ្ឋបាលខេត្ត ប្រយុទ្ធប្រ​ឆាំងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ។ឯកឧត្តមអភិបាលខេត្តកណ្ដាល សូមស្នើ​សុំឱ្យ​សមាគ​មមិត្តដើម្បីមិត្ត​អនុវត្តនូវ​កិច្ចកា​រខា​ងលើ​នេះជាបន្តទៀត។

 

លោក រស់ លន់ ប្រធានសមាគមមិត្តដើម្បីមិត្ត ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៦ ដោយគិតមកទល់ឆ្នាំ ២០២២នេះ សមាគមបានដំណើរការ អស់រយៈពេល ១៦ ឆ្នាំកន្លងមកហើយ។ ពេលបច្ចុប្បន្ននេះ សមាគមមិត្តដើម្បីមិត្តមានសមាជិកសរុបចំនួន ៤៧០ នាក់ក្នុងនោះស្ត្រី ១០១ នាក់។

 

លោកប្រធានសមាគម បន្តថា សមាគមមិត្តដើ​ម្បីមិត្តបានកំណ​ត់គោលដៅច្បាស់​លាស់របស់ខ្លួន​គឺចូល​រួមពង្រឹងពង្រីកសាមគ្គីភាពឱ្យទូលំទូលាយនៅក្នុងសង្គមជាតិ និងចូលរួមថែរក្សាការពារ​សន្តិភាពនៃប្រទេសជា​តិដែលជាបំណងប្រាថ្នានៃមនុស្សគ្រប់រូប ដោយមិនបម្រើផលប្រយោជន៍​ឱ្យគណបក្សនយោបាយណាមួយឡើយ។ សមាគមមិត្តដើម្បីមិត្ត ក្នុងរយៈពេលកន្លងមក សមាគមមិ​នត្រឹមតែបានអនុវ​ត្តគោលនយោបា​យជួយដោះស្រាយការលំបាកជូនសមាជិករបស់ខ្លួនប៉ុណ្ណោះទេ សមាគមថែមទាំងបានរួមចំណែកក្នុងការងារសង្គមទៀតផង ដូចជាការចូលរួម​ចំណែកជួយឧ​បត្ថម្ភនូវ សម្ភារថវិកាមួយចំនួនដល់​កងទ័ពជាតិឈរជើងការពារ​បូរណភាពទឹកដីនៅតំប​ន់ប្រាសាទ​ព្រះវិហារ​ក្នុងរយៈពេលកន្លង មក បានចូលរួមចំណែកជា​មួយសាខាកាកបាទក្រហម​កម្ពុជាខេត្តនៅ​ក្នុងវិស័យ​មនុស្សធម៌ ជួយសម្រាលការលំបាកនៃគ្រួសារងាយរងគ្រោះ គ្រួសាររងគ្រោះដោយ​គ្រោះមហន្តរាយផ្សេងៗ និងការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំ​ងការឆ្លងរាត​ត្បាត នៃជំងឺកូវីដ១៩ ជាដើមផងដែរ៕

Leave a Reply

Your email address will not be published.