ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តក​ណ្ដាល បាននាំ​យកទេយ្យទាន ប្រគេនដ​ល់ព្រះសង្ឃ​គង់ចាំព្រះវ​ស្សា ក្នុងស្រុកមុ​ខកំពូល ចំនួន២៣វត្ត

ខេត្តកណ្ដាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេ​ង ពុទ្ធិតា ព្រមទាំងឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត មន្ត្រីរាជការ មន្ទីរជុំវិញខេត្ត នា​ព្រឹក​ថ្ងៃទី២​៩ ខែកក្កដា ឆ្នាំ២០២២ បាននាំយក​ទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់​ព្រះសង្ឃ​ដែលគង់​ចាំព្រះវស្សា ក្នុងស្រុកមុខកំពូលចំនួន ២៣វត្ត។ពិធីនេះបានរៀបចំធ្វើឡើងនៅវត្តអម្ពវ័ន្ត ស្ថិតនៅភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

ទៀនព្រះវស្សា និងទេយ្យវត្ថុរបស់រដ្ឋបាលខេត្ត ដែលថ្នាក់ដឹ​កនាំខេត្ត និងមន្ត្រីរាជការបា​នប្រគេនដ​ល់ព្រះ​សង្ឃគង់ចាំព្រះវស្សា ទាំង ២៣វត្ត ក្នុងមួយវត្តទ​ទួល​បាន អង្ករ ២០០គីឡូក្រាម ទៀនវស្សា ១គូរ ស្លាដក ១កញ្ចប់ ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស មី ៥កេស ទឹកត្រី ២១កេសធំ និងបច្ច័យ​មួយចំនួន

សូម​បញ្ជាក់ថា​ បុណ្យចូលព្រះវស្សាគឺ ជាបុណ្យដែលមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលព្រះ​សង្ឃត្រូវចូលវ​ស្សាតាមពុទ្ធានុញ្ញាត រយៈពេល៣ខែជារៀងរាល់ឆ្នាំ គឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសា​ឍ ដល់ ថ្ងៃ១​៥កើត ខែអស្សុជ ហើយក្នុងអំឡុងពេលចូលវស្សាព្រះសង្ឃគឺពុំអាចនិមន្តចេញពីវត្ត និងបិណ្ឌបា​តដូចធម្មតា​បានឡើយ ពោលគឺជាពេលមួយស​ម្រាប់ព្រះសង្ឃត្រូវ​សិក្សារៀនសូត្រធ​ម៌វិន័យ ដូច្នេះ​ពុទ្ធ​បរិស័ទមានតួនាទីសំខាន់ណាស់ក្នុងការទំនប់បម្រុងចង្ហាន់ សម្ភារៈប្រើប្រាស់ ស្បង់ជីវរ និងភេ​សជ្ជៈជាដើមសម្រាប់ប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លា ៕

Leave a Reply

Your email address will not be published.