ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹង​ត្រែង ដឹក​នំាកិច្ចប្រ​ជុំត្រួតពិនិត្យវឌ្ឍន​ភាពការងារ​រដ្ឋបាលខេត្តប្រចាំ​ខែកក្កដា ឆ្នាំ​២០២២ ទិស​ដៅការងារខែបន្ទាប់

ខេត្តស្ទឹង​ត្រែង៖​​ក្នុងកិច្ចប្រជុំ​ត្រួត​ពិនិត្យវឌ្ឍន​ភាពការងាររដ្ឋបាល​ខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២២ ទិ​ស​ដៅ​ការងា​រខែប​ន្ទាប់ នា​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ឯ​កឧត្តម ស្វាយ សំ​អ៊ាង អភិបាលនៃ​គណៈអ​ភិបា​លខេត្តស្ទឹងត្រែង​ បានជំរុញលើ​កទឹក​ចិត្តបន្ថែមទៀត ​ដល់អាជ្ញាធរ និងកងកម្លាំងស​មត្ថ​កិច្ចគ្រប់លំដាប់ ថ្នាក់ទាំងអស់ ត្រូវបង្កើនកា​រខិតខំយកចិត្តទុកដាក់ប​ន្តទៀត លើការរក្សាសន្តិសុខ សណ្តា​ប់ធ្នាប់ និងពង្រឹងការ អនុវត្តគោលនយោ​បាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅតាម​ក្រុង/​ស្រុក នានាក្នុងខេត្តស្ទឹងត្រែង ពិសេស​កិច្ចការចំ​ពោះ មុខ ឯកឧត្តម ជំរុញបន្ថែមដល់ អាជ្ញាធ​រគ្រប់​លំដាប់ថ្នាក់ ត្រូវបន្តសកម្មភាពរបស់ខ្លួន ក្នុង​ការធ្វើយ៉ាងឲ្យមានអនុវត្តន៍តាមផែនការ សកម្មភា​ព ដែលដាក់​ចេញឲ្យអនុវត្តន៍តាមខែនី​មួយៗផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអភិ​បាលខេត្ត ក៏បានក្រើនរំលឹកដល់ បណ្តាមន្ទីរអង្គ​ភាពទាំងអ​ស់ត្រូវយ​កចិត្តទុកដាក់ ក្នុង​ការអភិវឌ្ឍហេដ្ឋារចនាម្ព័ន្ធ​នៅតាមមូលដ្ឋានក្រុង ស្រុក ដោះស្រា​យនូវបញ្ហាប្រ​ឈម និងសំណូមពរ ដើម្បីបម្រើ​សេវាសាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្តបានល្អប្រសើរ ព្រមទាំ​ងដាក់​ចេញនូវផែនការសំខាន់ៗ​មួយចំនួន ជាការឆ្លើយត​ប ទៅនឹងតម្រូវការ និងសំណូម​ពរចាំបាច់​រប​ស់ប្រជាពលរដ្ឋ

Leave a Reply

Your email address will not be published.