ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយកសិករ​បណ្ដុំ អាជីវកម្ម ​និងសហគមន៍​កសិកម្ម បន្លែសុវត្តិភាព

ខេត្តកណ្ដាលនា​ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ​អភិបាលខេត្តកណ្ដាល អញ្ជើញជា​អធិបតីក្នុង​ពិធីសំ​ណេះសំ​ណា​លជាមួយកសិករ​បណ្ដុំ អាជីវកម្ម និងស​ហគម​ន៍កសិកម្ម បន្លែសុវត្តិភាព ​នៅវត្តមង្គលវ័ន្ត ហៅវត្តកណ្ដាល ស្ថិតនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

 

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំចងក្រង បណ្ដុំអាជីវកម្ម និងសហគមន៍​បន្លែសុវត្ថិភាព ពិតជាមា​នសារៈសំខាន់ណាស់ សម្រាប់លើកកម្ពស់​ជីវភាពរបស់​ប្រជាកសិក​រនៅក្នុងសហគមន៍ រក្សាបានទី​ផ្សារជូនពរពួកគាត់ ទន្ទឹមនឹងនោះបានចូលរួម​ចំណែកលើកកម្ពស់​សេដ្ឋកិច្ចរបស់ប្រទេ​សជា​តិផងដែរ ។បន្ថែមពី​នេះផង​ដែរបន្លែសុវត្ថិភាព គឺបានរួមចំណែ​កក្នុងការ​លើកកម្ពស់​សុខភាពសម្រាប់អ្នកទទួលទាន និងធ្វើឱ្យយើងចៀ​សផុតពីជំងឺជា​ច្រើនផ្សេង​ទៀតផងដែរ។ ជាងនេះទៀត ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរកសិ​កម្ម រុក្ខាប្រមាញ់ និងនេ​សា​ទខេត្តកណ្ដាល បន្តកៀងគរ វិស័យ​ឯកជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ដោយបង្ហាញ​ពីទស្សនៈ វិស័យ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដែលត្រូវបន្តអនុវត្ត ដើម្បីធ្វើទំ​នើបកម្មក​សិកម្មធានាសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងបង្កើនចំណូលដល់កសិករ។ បង្កើន​ការផ្សព្វផ្សាយ និងអនុវត្តន៍​បច្ចេកវិទ្យាទំនើបៗ ធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ពង្រឹងស​ហគមន៍ក​សិកម្ម បង្កើតមុខរបរបន្ថែម និងរៀបចំសហគមន៏កសិកម្ម អោយក្លាយ​ជាសហភាព​សហគ​មន៍ក​សិកម្ម ស្របតាមមុខរបររបស់ពួកគាត់ ។ជំរុញការផ្សព្វផ្សាយការប្រើប្រាស់ថ្នាំផ្សំពីធម្មជាតិ ជីធម្មជាតិ ឬជីសរីរាង្គ កាត់បន្ថយ ថ្លៃដើមផលិត និងធានាសុខភាព អ្នកប្រើប្រាស់ អ្នកហូប និងបរិស្ថាន​ធម្មជាតិទន្ទឹមនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់​អាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុក​ដាក់ទប់​ស្កាត់ និងបង្ក្រាបគ្រឿងញៀន ដែលជាប​ញ្ហាចម្បងនៅក្នុងមូលដ្ឋាន ត្រូវចាត់វិធានការ បង្ក្រាប​ឱ្យ​បាន​តឹងរឹង និង​ជាប់ជា​ប្រចាំនៅមូលដ្ឋានដូចភ្លៀងរលឹម ៕

Leave a Reply

Your email address will not be published.