(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ឯក យ៉ែម ឡុម មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំនាយទាហានចំណុះទីបញ្ជាការកងពលចុះធ្វើ ទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពកងអនុសេនាធំវិស្វកម្ម ការិយាល័យទី២ និងការិយាល័យទី៣ ឈរជើងស្ថិតនៅចំណុះទីបញ្ជាការកងពល។
ក្នុងដំណើរអញ្ជើញទស្សនកិច្ចសិក្សានេះដែរ ក៏មានការចូលពីលោកមេបញ្ជាការរងកងពល លោកនាយសេនាធិការរង លោកនាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពល ផ្នែកជំនាញ។
លោកមេបញ្ជាការរងកងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនិមួយៗ និងបាន ថ្លែងកោតសរសើរដល់អង្គភាពទាំង៣ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តន៍តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ។
ក្នុងនោះដែរលោកមេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ បានដាក់ផែនការ ឱ្យគ្រប់អង្គភាពបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗ រួមជាមួយបន្តអនុវត្តន៍ វិធានការ៣កុំ ៣ការពារ និង វិធានការសុខាភិបាល៕