ព័ត៌មានជាតិ

ឯកឧត្តមឧ​បនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាត របស់​គ​ណៈកម្មាធិកា​រកណ្ដាលវិសា​មញ្ញរបស់​គណបក្សប្រ​ជាជន​កម្ពុជា និង​សំណេះ​សំណាលជាមួ​យក្រុ​ម​ប្រឹក្សាឃុំ សង្កាត់ ​ទើបជាប់ឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២

ខេត្តកំពង់ចាម៖នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅសា​លប្រជុំសសរ១០០ សម្តេច​តេជោ សួន​ក្រញូង ក្រុងកំពង់ចាម មានរៀប​ចំពិធីផ្សព្វ​ផ្សាយខ្លឹម​សារសន្និ​បាតរប​ស់​គណៈកម្មាធិការកណ្ដាល​វិសា​មញ្ញរប​ស់គណបក្សប្រជាជនកម្ពុជា និង​ពិធីសំ​ណេះសំ​ណា​លជាមួយក្រុម​ប្រឹក្សាឃុំ សង្កាត់ ទើប​ជា​ប់ឆ្នោតថ្មី អា​ណត្តិទី៥ ឆ្នាំ២០២២ ក្រោ​មអធិបតី​ភាពដ៏ខ្ពង់​ខ្ពស់ ឯកឧត្តមឧ​បនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិ​កអចិន្ត្រៃយ៍គ​ណៈកម្មាធិការកណ្តាល និងជាប្រធា​នក្រុមការងា​រគណបក្សចុះ​ជួយខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សមាជិ​កគណៈកម្មធិការកណ្តាល និងជាប្រធាន គណៈ​កម្មាធិ​ការគណ​បក្សប្រ​ជាជនកម្ពុជា ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានគណៈ​ប្រចាំកា​រគណ​បក្ស​ខេត្ត និងមានការអញ្ជើញចូលរួ​មពីសំណាក់ ប្រធាន អនុប្រធានគណបក្សចុះជួយក្រុង សង្កាត់ គណៈអ​ចិន្ត្រៃយ៍បក្សខេត្ត ក្រុង សង្កាត់ សខាបក្សភូមិ និងសមាជិក សមាជិកាគណ​បក្សចូ​លរួមប្រ​មាណជាង៤០០នាក់ផងដែរ។

 

បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា អាននូវខ្លឹមសាររួម​នៃអង្គសន្និបាតរប​ស់គណៈកម្មាធិ​ការកណ្ដាលវិសា​មញ្ញរបស់គ​ណបក្សប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការ​ងារថ្នាក់កណ្តាល​ចុះជួយខេត្តកំពង់ចាម បានផ្តល់នូវអនុសាសន៍ណែនាំចំនួន១៦ចំណុច ទៅកាន់​សមាជិក សមាជិកា ជាពិសេសក្រុមប្រឹក្សាសង្កាត់ ដែលទើបជាប់ឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២ និងសម្រាប់សមាជិកសមាជិការគណបក្សមូលដ្ឋានយកទៅអនុវត្ត ដើម្បីត្រៀមយកជ័​យជម្នះក្នុង​ការ​បោះ​ឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បន្តទៀត៕

Leave a Reply

Your email address will not be published.