ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ អំពាវនាវដល់​អាណាព្យាបាលទាំងអស់ ត្រូវអប់រំកូន​ចៅ​ឱ្យនៅ​ឆ្ងាយពី​គ្រឿងញៀន និងហាម​ប្រើប្រាស់បារីអេឡិ​ចត្រូនិក ​វា​បង្កឱ្យ​ប៉ះពា​ល់ដល់សុខ​​ភាពធ្ងន់ធ្ងរ

ខេត្តព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ប្រារព្ធពីធី​អបអរ​សាទរ​ទិវាអន្តរជា​តិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២​៦ ខែមិថុ​នា ឆ្នាំ២០២២ ក្រោមប្រ​ធានបទ «​ដោះ​ស្រាយ​បញ្ហាគ្រឿងញៀនក្នុងវិបត្តិ​សុខភាព​ និងមនុស្សធម៌» និងធ្វើកា​រដុតបំផ្លាញ​ចោលនូវ​គ្រឿងញៀនដែ​លកម្លាំងសមត្ថកិច្ចធ្វើការដ​កហូតបានមកពីខេត្តចំនួន០៣ មាន​ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំ​ពង់ស្ពឺ ចំនួនជាង ៦​០គីឡូក្រាម ។ពិធីនេះប្រារព្វធ្វើឡើងនៅដីឡូតិ៍ទំនេរ ស្ថិត​នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព​ឯកឧត្ដម នាយឧត្តម​សេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

 

ឯកឧត្ដម នាយឧត្តមសេនីយ៍ មា​ស វិរិទ្ធ មានប្រសាស​ន៍ថា គោលបំណង នៃការរៀ​បចំទិវាអន្តរ​ជាតិប្រ​យុទ្ធប្រឆាំងគ្រឿងញៀននេះ ​ជាការបង្ហាញដ​ល់ម​ហាជន ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះ​គ្រឿងញៀនបង្កផ​លប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចស​ង្គមយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យយើ​ងបាត់បង់​កម្លាំងពលកម្ម និងធ​នធានមនុស្សថែមទៀតផងជាមួយគ្នានោះដែរ​ឯកឧត្តមបាន​សម្ដែងនូវការ​កោតស​រសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់អង្គភាព និងសមាសភាពពាក់ព័ន្ធទាំងអស់ ដែល​បានរួមចំណែកក្នុងសកម្មភាពបង្ការបង្ក្រាប និងទប់ស្កាត់​បទល្មើសគ្រឿង​ញៀនក្នុងខេត្ត​ទាំង០៣នា​ពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើរ។

 

ទន្ទឹមនោះឯកឧត្ដម មាស វិរិទ្ធ មានប្រសាសន៍ផ្ដាំផ្ញើដល់គ្រប់អ​ង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវប​ន្តយកចិត្តទុក​ដាក់ និងចាត់តាំងអនុវត្តបទបញ្ជារបស់​រាជរដ្ឋាភិបាល ស្ដី​ពីការ​ពង្រឹងវិធា​នការប្រ​យុទ្ធប្រឆាំ​ងគ្រឿងញៀនខុ​សច្បាប់ឱ្យជាប់ជាប្រចាំ

 

នាឱកាសនោះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើ​ការអំពាវនា​វដល់អាណា​ព្យាបា​លទាំងអស់ ត្រូវអប់រំកូនចៅរបស់ខ្លួនឱ្យនៅឆ្ងាយពីគ្រឿងញៀន ម្យ៉ាងទៀតការប្រើប្រាស់​បារីអេឡិច​ត្រូនិក ក៏ជាសញ្ញាបង្កឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងខាតថវិកាផងដែរ៕

Leave a Reply

Your email address will not be published.