ព័ត៌មានជាតិ

ពិធីអ​បអរសាទរ​«រុក្ខទិវា»៩កក្កដា ឆ្នាំ២០២២ ដាំដើមត្នោត​នៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀត​ណាម

(កំពត៖)៖ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧ​ត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ អញ្ជើ​ញជា​អធិបតីក្នុងពិធីអ​បអរសាទរ​«រុក្ខទិវា»៩កក្កដាឆ្នាំ២០២២ ដាំដើមត្នោត​នៅសងខាងផ្លូវខ្សែ​ក្រវ៉ាត់ព្រំដែន​កម្ពុជាវៀតណាម ប្រវែង​១០គ.ម ពីចំណុចតន់​ហន់ស្ថិតនៅភូមិព្រៃព្រូស ភូមិព្រះ​ទ្រហឹង ភូមិកោះត្នោត និងភូមិកោះតាកូវ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។

ពិធីបុណ្យ « រុក្ខទិវា» គឺជាព្រះរាជសកម្មភាពជាប្រវត្តិសាស្ត្រក្រោមព្រះរាជកិច្ច ដឹកនាំប្រកបដោយ​ព្រះបញ្ញាញាណភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះមហាវិរៈក្សត្រព្រះវររាជ បីតាជាតិខ្មែរ ព្រះបាទ​សម្តេចន​រោត្តម សីហនុ ព្រះរមរតនកោដិ្ឋ ដោយព្រះអង្គបានឡាយព្រះ ហស្ថលេខាលើ​ព្រះរា​ជក្រឹត្យលេ​ខ ៧៣៨ នស ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។

 

ជាមួយគ្នាផងដែរសព្វថ្ងៃនេះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោ ត្តមសីហមុនី ព្រះមហាក្ស​ត្រនៃព្រះរាជាណាចក្រកម្ពុជា គ្រប់ព្រះរាជសកម្មភាព ដែលព្រះអង្គយាង​ចុះជួបសំណេះ​សំណាល សួរសុខទុក្ខកូនចៅរបស់ព្រះអង្គ នៅក្នុងព្រះរាជ ពិធីផេ្សងៗ ព្រះអង្គតែងតែ​មានព្រះកាយវិកា​ដាំដើ​មឈើជានិមិត្តរូប និងព្រះរាជបន្ទូលអំពាវនាវដោយទទូច ដល់ប្រជារាស្ត្រឱ្យចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំដុះព្រៃឈើឡើងវិញ។

 

ក្នុងទិសដៅបន្តវេនជាប្រពៃណីពីសម័យសង្គមរាស្ត្រនិយម រាជរដ្ឋាភិបាលក្រោមការ ដឹកនាំយ៉ាង​ម៉ឺងម៉ា​ត់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏ឆ្នើម នៃព្រះរាជា​ណាចក្រកម្ពុជា បានធ្វើកំណែទម្រង់វិស័យព្រៃឈើ រៀងរហូតមកដល់បច្ចុប្បន្ននេះ និងបានរៀបចំ​ពិធីបុណ្យរុក្ខទិវា៩កក្កដា ជាប្រពៃណីគ្រប់បណ្តារាជធានី ខេត្ត ជារៀងរាល់ឆ្នាំ។ ដោយឡែក ខេត្តកំ​ពត ដាំដើមត្នោតនៅសងខាងផ្លូវខ្សែ ក្រវ៉ាត់ព្រំដែនកម្ពុជាវៀតណាម ប្រវែង១០គ.ម ពីចំណុច​តន់ហន់ ស្ថិតនៅភូមិព្រៃព្រូស ភូមិ ព្រះទ្រហឹង ភូមិកោះត្នោត និងភូមិកោះតាកូវ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ៕

Leave a Reply

Your email address will not be published.