ព័ត៌មានជាតិ

កិច្ចប្រជុំស​ម្របសម្រួល និងវគ្គបណ្តុះប​ណ្តាល ស្តីពី​ការធ្វើ​ចំណាកស្រុកប្រក​បដោយសុវត្ថិភាព

(បន្ទាយមានជ័យ)៖ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃមូ​លនិធិជាតិជំនួ​យសង្គម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសម្របសម្រួល និងវគ្គបណ្តុះបណ្តាល ស្តីពី កា​រធ្វើចំណាកស្រុកប្រកប​ដោយសុវត្ថិភាព។កិច្ចប្រជុំនេះ​បានឡើងនាថ្ងៃទី២០២១ ខែកក្កដា ឆ្នាំ២០​២២ នៅសាលប្រជុំសាលា​ក្រុងប៉ោ​យប៉ែត​ដោយមានការចូលរួមពី​លោកស្រី រស់ សុផានី អភិបាល​រងខេត្ត តំណាងឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្ត និងមានការចូលរួមពីលោក លោកស្រី ស្ថាប័នអង្គ​ភាព សមត្ថកិច្ចពាក់ព័ន្ធ និងអង្គការដៃគូរផងដែរ

មានមតិចូលរួមលោកស្រី រស់ សុផានី អភិបាលរងខេត្ត បានមានប្រសាសន៍ សម្ដែងនូវកា​រកោតសរ​សើរ និងវាយត​ម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អង្គភាពនានាដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រម​ទាំង​អង្គការជាតិ អន្តរជាតិ ដែលមានក្រសួង​សង្គមកិច្ច រួមនិងអង្គការ​ដទៃទៀត ដែលបាន​សហ​ការរៀបចំកិច្ចប្រជុំ​សម្របសម្រួល និងវគ្គបណ្តុះបណ្តាលនេះឡើង។

លោកស្រី អភិបាលរងខេត្ត ក៏សង្ឃឹមថា កិច្ចប្រជុំសម្របសម្រួល និងវគ្គបណ្តុះ​បណ្តាលនេះ នឹងបា​នពិភាក្សា​ចែករំលែ​កនូវវិធីសាស្រ្ត និងបទពិ​សោធន៍ផ្សេងៗ ជាមួយការដោះស្រាយករណីរួមគ្នា ក្នុង​ការសហការគ្នា ក្នុងភាព​ជាដៃគូ ដើម្បីជួយជនចំ​ណាកស្រុក និងគ្រួសា​ររបស់ពួកគេប្រកបដោយ ប្រសិ​ទ្ធិភាព និងផ្លែផ្កាល្អ ។

ឯកឧត្តម ឈួរ សុបញ្ញា ក៏បានមានប្រសាសន៍ថា៖បច្ចុប្បន្ន ពលរដ្ឋបានធ្វើចំណាកស្រុក ដោយ​ខុសច្បាប់មានជាបន្តបន្ទាប់ ដោយសារតែមានការអូសទាញ​ពីសំណាកមេខ្យល់នាំទៅប្រទេសថៃ ​ដើ​ម្បីរកការងារ ជាមួយគ្នាក៏បាន​ភាគីថៃបញ្ជូនត្រល​ប់មកកម្ពុជាវិញជាបន្តបន្ទាប់។មួយវិញទៀត​គ្រប់អ្នក​ពាក់ព័ន្ធ ត្រូវរួមសហការគ្នា ចុះអបរំ ផ្សព្វផ្សាយដល់ពលរដ្ឋឲ្យបានយល់ច្បាស់ពីហានីភ័យ នៃកា​រឆ្លងដែនដោយខុសច្បាប់។ឯកឧត្តម ក៏បានអរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធ អង្គការដៃគូរ ដែ​លកន្លងមកបានខិតខំ យ៉ាងសស្រាក់សស្រាំ ក្នុងការជួយសម្រួល​ដល់ពលករដែល​ត្រូវបានបញ្ជូន​ពីប្រទេសថៃមកកម្ពុជា ដោយមានការរៀបចំអាហារហូបចុក និងសម្ភារៈ ផ្សេងៗ។

 

ជាមួយគ្នានោះដែរឯកឧត្តម ឈួរ សុបញ្ញា ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ស​មត្ថកិច្ចពាក់ព័ន្ធ និងអង្គការដៃគូនានា បន្តចូលរួមសហការគ្នា ក៏ដូចជាការជួយផ្ត​ល់សេវានានា​ចាំបាច់ ដល់ក្រុមគ្រួសា​រជនចំណាកស្រុក ជាពិសេសព​លករចំណាកស្រុកទៅប្រទេសថៃ ដែ​លមិនមានសុវត្ថិភាព ដើម្បីចូលរួមការពារទប់ស្កាត់ ការលួចឆ្លងដែនដោយ​ខុសច្បាប់ពីសំ​ណាកពលរដ្ឋ

យោងតាមរបាយការ របស់មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ស្តីពីពលករវិលត្រឡប់ពីប្រទេសថៃ ចូល​មកក​ម្ពុជាវិញ នៅឆមាស១ បានឲ្យដឹងថា ពលករពលការិនី កម្ពុជាបញ្ជូនមកពីប្រទេសថៃចំនួន ៧៤,១​៤៨នាក់ (បុរស ៣០,៤៥៩នាក់, ស្ត្រី ៣០,២៩៨នាក់,កុមារា ៩,០៧៧នាក់,កុមារី ,៣១៤នា​ក់)។ ក្នុងចំណោម ពលករពលការិនី កម្ពុជាដែលបានបញ្ជូន​មកពីប្រទេសថៃទាំង ៧៤,១៤៨នាក់ ក្នុងនោះរួមមាន៖ ច្រកអូរបីជាន់ មានចំនួន ៣៧,៣២៣នាក់ ,ច្រកម៉ាឡៃ៩,៥១២នាក់, ច្រកបឹង​ត្រកួន​,៩៧០នាក់, ច្រកប៉ោយប៉ែត២៥,៤៤៣នាក់៕

Leave a Reply

Your email address will not be published.