ខេត្តប៉ៃលិន ៖សត្វគោចំនួន០៤ក្បាល ត្រូវរន្ទះបាញ់ងាប់ កាលពីម៉ោង ១៥និង១៥នាទី រសៀលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២២ នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា បាតុភូតធម្មជាតិរន្ទះបាញ់នេះ បានកើតឡើង បន្ទាប់ពីមានភ្លៀងលាយឡំជាមួយនឹងខ្យល់ និងមានរន្ទះបាញ់មួយករណីនៅចំណុចភូមិខាងលើ។ម្ចាស់គោមានឈ្មោះឆែម ប្រុក ភេទប្រុស អាយុ៧២ឆ្នាំ។
ជាមួយគ្នានោះដែរអាជ្ញាធរស្រុកសាលាក្រៅ សូមអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានសត្វគោ ក្របី ដែលយកទៅឃ្វាលនៅតាមវាលស្រែ សូមមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតធម្មជាតិកើតឡើង ដែលបង្កឱ្យមានរន្ទះ ធ្វើប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាដើម៕