ក្រុមក្មេងទំនើង ១១នាក់ ក្នុងចំ​ណោម ​១៦នាក់ ប្រដា​ប់​ដោយ​កាំបិ​ត​ ដាវ​ ដេញ​កាប់គូ ​សត្រូវ​ បង្កការ​ផ្អើល​ពេញ​សង្កាត់​អូរ​អំបិល ត្រូវ​បាន​កម្លាំងអធិ​ការនគ​របាលក្រុ​ងសិរីសោ​ភ័ណ ចុះ​ប្រតិប​ត្តិការប​ង្ក្រាប រួចបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖មិនទុកយូ​ទេ ក្រោយពីទ​ទួលបា​នព័ត៌មាន​ ករ​ណីក្រុម​ក្មេងស្ទា​វប្រដា​ប់​ដោយ​កាំបិ​ត​ ដាវ​ ដេញ​កាប់គ្នាដូ​ចហ្វូងគោ ​នៅចំណុច​តូបល​ក់ឥ​វ៉ាន់ចាប​ហ៊ួយ១កន្លែង ស្ថិ​តក្នុងភូមិអូរ​អំបិល សង្កាត់អូរ​អំបិល​ ក្រុងសិ​រីសោភ័ណ​ ខេត្តបន្ទាយ​មានជ័យ កាលពីវេ​លាម៉ោង ៨យប់ ថ្ងៃទី២៣ ខែឧ​សភា ​២០២៣នោះ លោកឧត្តម​សេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល​ខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យលោក វរសេនីយ៍​ឯក ​ស៊ី ឌី អធិការន​គរបាល​ក្រុងសិរីសោ​ភ័ណដឹក​នាំកម្លាំងនគរបាល សហ​ការគ្នាជាមួយកម្លាំងនគរបា​លព្រហ្មទ័ណ្ឌ​កំរិតស្រាល ចុះធ្វើការស្រាវជ្រាវរហូត ឈានដ​ល់ឃាត់ខ្លួន ជនស​ង្ស័យ​បានចំនួ​ន១១នាក់ ក្នុងចំ​ណោម ​១៦នាក់ រួម​និងវត្ថុតាង ​មាន​ម៉ូតូ៥​គ្រឿង និង​ កាំបិ​ត​ពិឃាត ៣ដើម យ​កទៅអ​ធិការក្រុងសិរី​សោភ័​យ ដើម្បីធ្វើកំណ​ត់ហតុ ។

តាម​ការអះ​អាងរ​បស់ជន​សង្ស័យ​ទាំងអ​ស់បាន​និ​យាយប្រាប់ស​មត្ថកិច្ចថា រឿងរាវដែ​លឈានដ​ល់កាប់​គ្នានេះ គឺផ្តើមចេញពីរឿងគំនុំកន្លងមក ដោ​យក្រុមខ្លួន​មិនសុខ​ចិត្ត ប្រមូលគ្នាបា​នចំនួន ១៦​នាក់​ជិះម៉ូតូ៦គ្រឿងចេញធ្វើសកម្មភាព ទាំង​យប់ មាន​ម៉ា​កហុង​ដាឌ្រីម​៥គ្រឿង ម៉ាកស្កុប​ពីរ ១គ្រឿង ពណ៌​ខៀវ ដេញកាប់ និងយ​កដុំថ្មគប់​ទៅលើ ជនរងគ្រោះ​មា​នគ្នា ៥នាក់ នៅចំណុ​ច បណ្តា​លឲ្យជន​រង​គ្រោះម្នាក់រងរបួសធ្ងន់ដឹក​បញ្ជូន​ទៅព្យាបាលនៅ​មន្ទីរពេទ្យ​មិត្ដភាពកម្ពុជាជ​ប៉ុនស្រុក​មង្គលបូរី ចំ​ណែក ៤នាក់​ទៀតគេ​ចរួចខ្លួន ​មិនអ​ស់ចិត្ត ​ជនសង្ស័យ​បានកា​ប់ម៉ូតូ ខូតអ​ស់​៣គ្រឿង បន្តទៀតហើ​យគេចខ្លួនបាត់​អស់។

លោកវរសេនីយ៍ឯក ស៊ី ឌី បាន​​​​​​ឲ្យ​ដឹងថា ជនសង្ស័ទាំង១១នាក់ រួមមាន៖

ទី១) ឈ្មោះឡន ជីឡុង អាយុ១៦ឆ្នាំ,ទី២) ឈ្មោះសម្ភស្ស ប៊ុនហេង អាយុ១៦ឆ្នាំ,ទី៣) ឈ្មោះ ញែប ឡុងហេង អាយុ១៧ឆ្នាំ (ជនដៃដល់មានកាំបិត) ,ទី៤) ឈ្មោះ ពេញ នរៈសត្យា អាយុ១៧ឆ្នាំ, ទី៥) ឈ្មោះ ខន រតនា អាយុ១៦ឆ្នាំ,ទី៦) ឈ្មោះ ខន សិរីឧត្តម អាយុ ១៦ឆ្នាំ ,ទី៧) ឈ្មោះ យាន គារ៉ា អាយុ១៦ឆ្នាំ, ទី៨) ឈ្មោះ ធឿន ប៉ូលីន អាយុ១៧ឆ្នាំ, ទី៩) ឈ្មោះ ប៊ុឡា ផានិត អាយុ១៥ឆ្នាំ ភូមិសូភី ,ទី១០) ឈ្មោះ ជូ បញ្ចះបញ្ញា អាយុ ១៦ឆ្នាំ, ទី១១) ឈ្មោះ ភាព ពីនធុក អាយុ១៥ ឆ្នាំ ជនសង្ស័យ​ទាំង១១នាក់ រស់នៅក្នុងក្រុងសិរីសោភ័​ណ។ចំណែកជនរ​ងគ្រោះមាន​ឈ្មោះ សមុទ្យ ភេទប្រុស ត្រូវគេ​កាប់ចំដៃឆ្វេង ​។

លោក អធិការ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ លោកបាន​បញ្ជូនជន​សង្ស័យនិងវត្ថុតាងទៅស្នងការខេត្ត ដើម្បីចាត់​ការបន្ត។ ដោយ​បា​នការអនុញ្ញា​តពី​លោក​ឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាលខេត្ត​បន្ទាយមានជ័យ និងមាន​ការសម្របសម្រួល​ពីលោក កើត​ វណ្ណារ៉េត ព្រះរាជអាជ្ញា ​អមសាលា​ដំបូងខេត្តផងនោះ ជនសង្ស័យ ត្រូវបាន​កម្លាំង​ការិយាល័​យព្រហ្មទណ្ឌ​ខេត្ត បន្តបញ្ជូនទៅ​សាលាដំបូងខេត្ត ដើម្បីចា​ត់ការទៅតាម​ច្បាប់ ចំណែក ជន​សង្ស័​យ៥នាក់​ទៀតកំពុង​រត់គេច​នោះកម្លាំងនគរបា​លក្រុងសិរីសោភ័ណ កំពុងស្រាវជ្រាវយ​កមកផ្តន្ទា​ទោសទៅតា​មច្បាប់ផងដែរ៕