ព័ត៌មានជាតិ

សិក្ខាសាលាស្តីពី-វឌ្ឍនភាព បញ្ហាប្រឈម ការរៀនសូត្រ យុទ្ធសាស្ត្រ និងការឆ្ពោះទៅមុខ នៃវិស័​យផ្គ​ត់ផ្គង់ទឹកស្អាត និងអនា​ម័យជនបទ នៅខេត្តកណ្តាល

ខេត្តកណ្តាល៖នៅសាលាខេត្តកណ្តាលបានរៀបចំសិក្ខាសាលាស្តីពីវឌ្ឍនភាព បញ្ហាប្រឈម​ការរៀនសូត្រ ​យុទ្ធសាស្ត្រ និងការឆ្ពោះទៅមុខ នៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅខេត្តក​ណ្តាល នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

 

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍនជនបទខេត្តកណ្តាល បានថ្លែងថា៖កម្មវិធីនៃការលើក​កម្ពស់​សុខភាព ការអប់រំ លក្ខខណ្ឌនៃការរស់នៅ​តាមរយៈវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យ​ជនបទ គឺជាការងារអាទិភាពមួ​យដែលរាជរដ្ឋាភិបាល តាមយៈក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្ត ទុកដា​ក់ខ្ពស់នាពេលកន្លងមកក៍ដូចបច្ចុប្បន្ន។ ជាក់ស្តែង ផែនការយុទ្ធសាស្ត្រជា​តិស្តីពីការផ្គត់​ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទឆ្នាំ២០១៤២០២៥ ទទួលបានការគាំទ្រ និងអ​នុម័​តពីរាជរដ្ឋាភិបាល នៅថ្ងៃ៣ ខែកុម្ភះ ឆ្នាំ ២០១៤។

 

លោកស្រីបានបន្តថា៖ចំពោះវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទខេត្តកណ្ដាល ឆ្នាំ២០​២២ ទទួលបានលទ្ធផល ល្អប្រសើរដែលក្នុងនោះខ្នងផ្ទះមានបង្គន់អនាម័យប្រើមាន ៩៩.៥០% (ខ្នងផ្ទះប្រើបង្គន់ផ្ទាល់ខ្លួនមាន៩៥% ឯខ្នងផ្ទះប្រើបង្គន់រួមមាន ៤៥%) ចំណែកខ្នង​ផ្ទះគ្មានបង្គន់​ប្រើមាន ០.% ដែលភាគច្រើននៃខ្នងផ្ទះទាំងនេះ រស់នៅលើដីសាធារណៈលើទឹក គ្រួសារក្រីក្រ និងងាយរងគ្រោះជាដើម។ នៅត្រឹមឆមាសទី០១ ឆ្នាំ២០២២ ក្នុងចំណោម ៥៦៥ភូមិ ៧៤ឃុំ/សង្កាត់ នៃក្រុង/ស្រុក ទាំង ០៧ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ដូចខាងក្រោម៖ ភូមិបានប្រកាស ODF ផ្ទៃក្នុង(Calm ODF)សរុបចំនួន ៥៣៨ភូមិ ក្នុងនេះភូមិបានផ្ទៀងផ្ទាត់រួច (Verified ODF) មានចំនួន ៣៩៨ភូមិ(មិនទទួលបាន ODF ចំនួន ១៩ភូមិ) នៅសល់ភូមិចំនួន ១៤០ភូមិ ដែលកំពុងចុះផ្ទៀង​ផ្ទាត់ប​ន្តទៀត។

 

លោកស្រីបានបន្ថែមថា៖ការទទួល​បានលទ្ធផលល្អនេះ អាស្រ័យដោយមានការចូលរួមពី​គ្រប់លំដា​ប់ថ្នាក់ ក្រសួង/ស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍ អង្គការ សមាគម វិស័យឯកជន សប្បុរសជននានា ដែលបាន ចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារៈបច្ចេកទេស និងថវិកា​ជាដើម។ ការចូលរួម​នេះ ជាផ្នែកមួយនៃការអនុវត្តយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ របស់​រាជរ​ដ្ឋាភិបាល ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស ដើម្បី សម្រេចបា​ននូវទស្សន​វិស័​យឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនា​ម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។

 

ក្នុងឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា៖យើង​មានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិ អាស្រ័យដោយយើងមានសុខសន្តិភាព ដែល “សន្តិភា​ពនេះ កើតចេញពីការដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះ និងនយោបាយ ឈ្នះឈ្នះ របស់រាជ​រដ្ឋាភិបាល កម្ពុ​ជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំឱ្យកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ ស​ណ្តាប់​ធ្នាប់សង្គមពេញលេញ ព្រមទាំងមានការ អភិវឌ្ឍលើគ្រប់វិស័យ។ ដូច្នេះហើយ មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃ ។

 

ឯកឧត្តមបា​នសង្កត់ធ្ងន់ថា៖សិក្ខាសាលាថ្ងៃនេះយើងត្រូវពិភាក្សាគ្នាឱ្យបានច្បាស់លាស់ ធ្វើផែនការ​ជាមួយគ្នាឡើងវិញ ប្តេជ្ញាចិត្ត ជាមួយគ្នាឡើងវិញថា ត្រូវតែជំរុញឱ្យរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ របស់យើងបញ្ចប់ការបន្ទោបង់ពាសវាលពាស កាល(ODF) ឱ្យបាននៅឆ្នាំ២០២២។យើងនឹងរង់​ចាំមើលទាំងអស់គ្នាថាតើរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ណាធ្វើបានហើ​យរដ្ឋបាលណាធ្វើមិន​បានបណ្តាលមកពីមូលហេតុអ្វីដូច្នេះរដ្ឋបាលគ្រប់លំដាប់ថ្នាក់ត្រូវទទួលខុសត្រូវ នូវផែនការស​កម្មភាព​ដែលបានលើកឡើង។ យើងមិនមែនចេះតែលើកផែនការឱ្យតែរួចនោះទេ ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃពីដំណើរការ នៃការអនុវត្តគម្រោង តើមានលទ្ធផល បញ្ហា និងការប្រ​ឈមដូចម្ដេចខ្លះ?

 

ឯកឧត្តមបានបន្ថែមថា៖ដ្បិតថាយើងជាប់ចំណាត់ថ្នាក់លេខ០៣​ក៍ពិតមែនប៉ុន្តែ​យើងនៅតែមា​នមោទនភាពពីព្រោះថាកន្លងមកខេត្តកណ្តាលមិនមែនជាខេត្តគោលដៅដែលក្រសួងបានដៅឱ្យបាន ODF នៅ​ត្រឹមឆ្នាំ២០២៣នោះទេ។ ប៉ុន្តែតាមរយៈកិច្ចសហការគ្នា និងដោយមានកា​រគាំទ្រពីអង្គ​ការវីត​ធឺអេដ(WaterAid) ជាពិសេសការគាំទ្រ និងចូលរួមរបស់ ឯកឧត្តម អភិបាល នៃគណៈអភិ​បាលខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់បាន​រួមគ្នាលះបង់ពេលវេ​លាធនធានកម្លាំងប្រាជ្ញា​ស្មារតីធ្វើឱ្យសម្រេចបា​នលទ្ធផលដែលគួរជាទីមោទន៕

Leave a Reply

Your email address will not be published.