ព័ត៌មានជាតិ

អបអរ​សា​ទរ​ទិវា​បរិស្ថាន​ជាតិ បរិស្ថាន​ពិភពលោក ៥​មិ​ថុនា ក្រោ​មប្រ​ធាន​បទ​ស្តារ​ឡើង​វិញប្រ​ព័ន្ធ​អេ​កូឡូ​ស៊ី

ខេត្តបន្ទាយមានជ័យ៖ព្រៃឈើជារោ​ងចក្រផលិត​ឧស្ម័ន​អុកស៊ី​ហ៊្សែន​កាត់បន្ថយ​ឧស្ម័ន​កាបូនិច សម្រា​ប់ទ្រទ្រង់​ជីវិតមនុស្ស​សត្វ មានព្រៃ​ឈើមាន​ភ្លៀង មានកសិ​កម្ម មានសេដ្ឋកិ​ច្ច ជីវ​ភាពធូរ​ធារ មានសុខ​ភាពល្អប្រសើ​រក្នុងកា​រ​រស់​នៅ។លោក ប្រាក់ ប៉ូលី ​អភិបា​លរង ខេត្តបន្ទាយ​មានជ័យបាន​ថ្លែងបែប​នេះក្នុងពិធីអ​បអរ​សាទរទិ​វាបរិស្ថា​នជាតិ បរិស្ថាន​ពិភពលោក ៥​ មិថុនា ​ក្រោមប្រធាន​បទ​ស្តារ​ឡើង​វិញប្រ​ព័ន្ធអេ​កូឡូ​ស៊ី ដែ​ល​រៀបចំឡើង​ដោយ​មន្ទី​របរិស្ថានខេត្ត​ បានប្រារព្ធ​ធ្វើនៅបរិវេណ​សា​លាវិទ្យាល័យ​ជុបវារី ក្នុងស្រុកព្រះនេ​ត្រព្រះ នៅព្រឹក​ថ្ងៃទី២៣ ខែឧ​សភា ឆ្នាំ២០២៣។

លោក ឱម ចន្រ្តា អនុប្រធានមន្ទីរ​បរិស្ថានខេត្ត និងលោក ប្រាក់ ប៉ូលី អភិបា​លរងខេត្ត បាន​មានប្រសា​សន៍ថា កម្ពស់​ការយល់​ដឹង​ជាសាធារណៈ​អំពីការ​គ្រប់គ្រង និងប្រើប្រាស់ធ​នធានធម្មជាតិ​ប្រកបដោយ​និរន្តរភាពកា​រប្រយុទ្ធប្រឆាំ​ងនឹងការ​ប្រែប្រួល​អាកាសធា​តុការគ្រប់​គ្រង​គុណភា​ពបរិស្ថាន សំដៅលើការលើកកម្ពស់សុខភាពសាធារណៈកិច្ចគាំពារបរិស្ថានការអភិរក្សជីវៈចម្រុះការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពនិងការបំផុសចលនា​ប្រជាពលរដ្ឋព្រះ​សង្ឃកងក​ម្លាំងប្រដាប់​អាវុធមន្ត្រីរា​ជការគ្រប់ជា​ន់ថ្នាក់សិស្ស និស្សិត​គ្រឹះស្ថាន​សិក្សា ពិ​សេសឯកជនសង្គ​មស៊ីវិដៃគូអភិ​វឌ្ឍន៍​ឲ្យចូលរួម ស្មារតីនិងសម្ភារៈ​ក្នុងការផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ធម្មជាតិ និងកែល​ម្អគុណភាព​សោភណភា​ពទីក្រុង​ទីប្រជុំជនជនបទ ភូមិឋាន វត្ត​អារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌល​សេដ្ឋកិច្ច។

លោកអភិបា​លរងខេត្តបន្តថា ប្រទេសជាច្រើ​ននៅលើ​ពិភព​លោកទទួលរ​ងនូវ អន្តរាយ​យ៉ាងធ្ងន់ធ្ងរ ពីបាតុ​ភូតនៃ​ធម្មជាតិដូចជា​ខ្យល់ព្យុះ​ ទឹកជំ​នន់ភ្លើង​ឆេះព្រៃ ​បន្ទុះភ្នំ​ភ្លើង រញ្ជួយ​ដី ទុរភិក្ស អត់ឃ្លាន​ជាដើមកត្តា​ទាំងនេះបា​នបណ្ដា​លឲ្យម​នុស្សរាប់​លាន​នាក់​បានបាត់បង់​ជីវិត និងខ្វះទីជម្រករស់នៅ ជា​រៀងរា​ល់ឆ្នាំ ប្រទេ​សកម្ពុជា​ក៏ធ្លាប់​បាន​ទទួលរ​ងគ្រោះមហន្តរា​យពីធម្មជាតិ ប៉ុន្តែមិ​នធ្ងន់​ធ្ងរដូច​ជា គ្រោះ​រាំងស្ងួត ទឹកជំនន់ ចំណែកខ្យល់​ព្យុះក៏មា​នទទួល​ឥទ្ធិពល​ពីប្រទេ​សគេ តែប៉ុណ្ណោះ​គ្រោះម​ហន្តរាយ​ពីបាតុភូតធម្មជាតិ​ទាំងប៉ុន្មាន នៅលើសក​លលោក​សុទ្ធសឹងប​ណ្ដាលមកពី​សកម្មភា​ពរបស់​មនុស្សធ្វើ​ឲ្យប៉ះពាល់​ទៅលើបរិស្ថានធម្មជាតិ និងបរិស្ថានសង្គម វប្បធម៌ បច្ចុប្បន្ន​មានការប្រែប្រួល​អាកាសធាតុ រហូត​ធ្វើឲ្យទឹកក​កក្នុងទីវា​ល​ស៊ីបេរី រលាយ​ជារៀង​រាល់​ថ្ងៃពិភ​ពលោក​មានកា​រព្រួយបា​រម្ភចំពោះ​ គ្រោះ​មហន្តរាយ​ដែលនឹ​ងកើតមា​នឡើងនៅអនាគត៕

Leave a Reply

Your email address will not be published.