ព័ត៌មានជាតិ

បុណ្យ​បញ្ចុះ​ខណ្ឌសី​មា កាន់អង្គ និង ឆ្លងសមិទ្ធផលនានា ក្នុងវត្ត អូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោ​យប៉ែត

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចាស័ក ពុទ្ធសក​រាជ ២៥៦៧ ត្រូវនឹ​ងថ្ងៃទី២១ ​ខែឧសភា​ ឆ្នាំ២០២៣ ​ នៅវត្តរតនៈ​សុខសាន្ត អូរខៃដន ស្ថិតនៅក្នុង​សង្កាត់​និមិត្ត ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ​ ព្រះសង្ឃអាចារ្យគ​ណៈកម្មការម្ចាស់ វេនទាំង១៤​និង​ពុទ្ធបរិស័ទ​គ្រប់មជ្ឈដ្ឋាន ទាំងនៅក្នុ​ង​និងក្រៅប្រទេស បានមូលម​តិគ្នាជាឯក​ច្ឆន្ទប្រារព្ធ​ធ្វើពិធីបុណ្យ​បញ្ចុះខណ្ឌ​សីមា ឆ្លងសមិទ្ធផ​លនា​នានៅក្នុងវត្តអូរខៃដន ដែលពិធីដ៏ធំ​ជា​ងគេនេះ​នឹងប្រារ​ព្ធធ្វើឡើង​ចំនួន៦ ទៅ៧ថ្ងៃ ដោយ​ចាប់​ពីថ្ងៃទី២១ ដល់ ២៧ ខែឧសភា ឆ្នាំ២០២៣ ។

ថ្ងៃដំបូងមា​នរៀបចំដង្ហែដុំនិមិត្ត ​សីមាត្រៃបរិក្ខា​រដើរជុំវិញក្រុងប៉ោ​យប៉ែត ត្រូវត្រឡប់​មកតម្កល់ទុ​កក្នុងវត្តវិញនិង​បាន​រៀបចំក្រុង​ពាលី ដង្ហែដុំនិ​មិត្តសីមា​ប្រទក្សិណ​ជុំវិញព្រះវិហា​រចំនួនបីជុំ និងវេដុំ​និមិត្តសីមា និង រោង​ឧបោសថ ព្រះវិហារថ្មីប្រគេន​ដល់ព្រះសង្ឃព្រមទាំ​ងបានបន្តរៀបចំពិធី ពុទ្ធ​ភិសេកព្រះពុទ្ធប​ដិមានិងព្រះវិ​ហារ។

ព្រះគ្រូ​ព្រហ្មមូលី ណយ ​ណេត ទីប្រឹក្សា​ផ្ទាល់​សម្ដេច នន្ទ ង៉ែត​ សម្តេច​ព្រះសង្ឃ​នាយ​កនៃព្រះរា​ជាណាច​ក្រកម្ពុជា និង​ជាព្រះចៅអធិ​ការវត្ត រតនៈ​សុខសាន្ត ហៅ​អូរខៃដន ព្រះអង្គបា​នមានសង្ឃ​ដីកាថា ព្រះវិហា​រដែល​ពុំទាន់បា​នបញ្ចុះខ​ណ្ឌសី​មាព្រះវិហារ​នោះពុំ​ទាន់មានលក្ខណៈ ជាឱ​បោស​ថ​ថា​គារពេញ​លេញនៅ​ឡើយនោះ​ទេ ។ចំពោះ​ពុទ្ធសាសនិ​កជនខ្មែរព្រះវិ​ហារទៅជាទីសេ​នាសេនៈ​ដ៏សំ​ខាន់​ជាង​គេបំផុតក្នុង​វត្តអា​រាម ដោ​យហេតុថា ជាឱបោស​ថថា​គារ​សម្រា​ប់ព្រះភិក្ខុស​ង្ឃបំ​ពេញ​ពិធីសា​សនានា​នាតាម​ប្រពៃណីព្រះ​ពុទ្ធសា​សនា។ ម្យ៉ាងវិញ​ទៀតបុណ្យប​ញ្ចុះខណ្ឌ​សីមាជា បុណ្យឆ្ល​ងមួយដ៏ម​ហោឡា​ឫកបំផុត​សម្រាប់ប្រជាជ​នកម្ពុជា ចូលរួមចាប់​មគ្គផល​កុសលផ​លបុណ្យ​ដោយក្ដីរីក​រា​យសប្បា​យនឹ​ងរំពឹង​ថា នឹងបាន​ទទួលនូវទស្ស​នទាន​យ៉ាងច្រើនលើសលប់ពុំខាន។ព្រះគ្រូណ​យ ណេត បាន​មានសង្ឃដីកាបន្តថា បុណ្យបញ្ចុះខណ្ឌ​សីមាធ្វើ​ឡើងរយៈពេ​លប្រាំមួយ​ទៅ​ប្រាំ​ពីរថ្ងៃ ​ហើយក្នុងថ្ងៃ នីមួយ​ៗបានរៀប​ចំពិធីទៅ​តាម​បែបគន្លង​នៃព្រះពុទ្ធសាសនា លុះដ​ល់ថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ បញ្ចស័ក ពុទ្ធ​សករាជ ២៥៦៧ត្រូវនឹ​ងថ្ងៃ​ទី២៧ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំពិធី​ជួបសំណេះសំ​ណាលចែកអំណោ​យ និងកាត់​ឫសសីមា​ព្រះវិហារថ្មី​ដាក់ឲ្យប្រើ​ប្រាស់ជាផ្លូវ​ការក្រោម​អធិបតីភាព ខ្ពង់ខ្ពស់​សម្ដេចព្រះអគ្គ​មហាសង្ឃរាជាធិបតី​កិត្តិឧទ្ទេសបណ្ឌិត​ ទេព វង្ស សម្តេចសង្ឃរាជនៃព្រះរាជា​ណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published.