ព័ត៌មានជាតិ

ប្រកាស​ចូលកាន់មុខ​តំណែង​ប្រធានមន្ទី​រទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការ​កិច្ចខេត្ត​ស្វាយរៀង

ខេត្ត​ស្វាយរៀង៖ឯកឧត្តម ឈួរ រស្មីឫទ្ធិ រដ្ឋ​លេខាធិការក្រសួងទំ​នាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាង​ដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រសួងទំនា​ក់ទំនងជាមួ​យរដ្ឋសភា ព្រឹទ្ធសភា​ និងអធិការកិច្ច​ និងឯកឧត្តម ម៉ែន វិបុល អភិបា​លខេត្ត​ស្វាយរៀង​ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញអ​ធិបតីក្នុងពិធីពិធី​ប្រកាសចូលកា​ន់មុខ​តំណែងប្រធា​នមន្ទីរទំនាក់​ទំនងជាមួយរដ្ឋស​ភា ព្រឹទ្ធសភា និងអធិការ​កិច្ចខេត្ត​ស្វាយរៀង ដោយលោក ​សៅ វណ្ណា ត្រូវ​បាន​ប្រកា​ស​ចូល​កាន់​មុខ​តំណែង​ជា​ប្រធា​នមន្ទីរទំនា​ក់ទំនា​ក់ទំ​នង​ជាមួយ​រដ្ឋសភា-​ព្រឹទ្ធសភា ​និងអធិ​ការកិច្ច ​ខេត្តស្វាយ​រៀង ជំនួសលោ​ក សឹង សុខុម ដែល​ត្រូវដល់​អាយុ​ចូ​លនិវត្ត ។

នាឱកាសនោះឯកឧត្តមអ​ភិបាល​ខេត្តបានថ្លែង​ថា ​ក្នុងនាម​ប្រឹក្សា​ខេត្ត​ គណៈ​អភិបា​លខេត្ត និងសូម​សម្ដែង​នូវ​ការអរគុណ​យ៉ាង​ជ្រា​លជ្រៅចំ​ពោះវត្តមា​ន ឯកឧត្ដមរដ្ឋ​លេខាធិការ តំណា​ងដ៏ខ្ពង់ខ្ពស់​សម្ដេចកិត្តិ​សង្គហបណ្ឌិត ដែលបា​នឆ្លៀត​ពេលវេលា​ដ៏មមាញឹកអញ្ជើញ​ជាអធិបតីក្នុង​ពិធីប្រ​កាសចូ​លកា​ន់មុខតំណែ​​ងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិ​ការកិច្ចខេត្តស្វា​យរៀងនា​ពេលនេះ ដែលពិតជា​ការបង្ហាញឲ្យឃើញពី​ការយកចិត្តទុកដាក់ លើកទឹកចិត្ត និងសហ​ការគាំទ្រ​ដល់ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃម​ន្ទីរទំនាក់​​ទំនងជាមួយរ​ដ្ឋសភា ព្រឹទ្ធសភា និងអ​ធិការកិច្ចទាំងអស់ ឲ្យបន្តខិត​ខំប្រឹងប្រែងក្នុងកា​រអនុវត្តតួនាទីស្នូល​ និងភារកិច្ចរណប​ផ្សេងៗទៀត ។

ជាមួយគ្នានោះដែរឯកឧត្តម ក៏បានស្នើដល់លោកប្រធានមន្ទីរដែ​លទើបទទួលការតែងតាំងថ្មី ព្រម​ទាំងលោក លោកស្រី​ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តដូចខាងក្រោម ៖

ត្រូវបន្តយកចិត្តទុកដាក់បង្កើនកិច្ចសហការ និងទំនាក់ទំនងល្អជាមួយរដ្ឋបាលដែនដី គ្រ​ប់លំ​ដា​ប់ថ្នាក់ មន្ទីរអង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីរួមចំ​ណែកក្នុងការ​អនុវត្ត​គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងក្របខ័ណ្ឌនៃការកែទម្រង់ច្បាប់ ការពង្រឹងអភិ​បាលកិច្ចល្អ និងនីតិរដ្ឋ ។

សូមបន្ត​ជំរុញការអនុវត្តផែនការចុះផ្សព្វផ្សាយអប់រំច្បាប់ និងលិខិតប​ទដ្ឋានគតិយុត្តគោ​លសំខា​ន់ៗដែល​ពាក់ព័ន្ធនឹងការប្រតិបត្តិប្រចាំថ្ងៃ ផ្សារភ្ជាប់ចម្បងជាមួយ​នឹងជីវភាពរស់នៅរប​ស់ប្រជាព​លរដ្ឋ ក៏ដូចជាបទដ្ឋានថ្មីៗដែលរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នបានដាក់ចេញ ឲ្យបានកាន់​តែសកម្ម និងទូលំទូលាយថែមទៀត ។

ត្រូវបន្តយ​កចិត្តទុកដាក់ពង្រឹងកិច្ចកា​របណ្តុះបណ្តាលបង្កើនស​មត្ថភាពមន្ត្រីរាជការក្នុងវិជ្ជាជីវៈ ជាពិសេស​ផ្នែកច្បាប់ យន្តការ និងវិធីសា​ស្ត្រសម្រាប់ប្រើប្រា​ស់ក្នុងការស​ម្របសម្រួល​ដោះស្រាយ​វិវាទ និងការងារអធិការកិច្ចជាដើម ដើ​ម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការការងារថ្មីៗ សំដៅធា​នានិរន្តរ៍​ភាពការងាររប​ស់អង្គភាពឲ្យប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ ៕

Leave a Reply

Your email address will not be published.