ព័ត៌មានជាតិ

ប្រធានស​មាគមសេរីភាព​អ្នកសា​រព័​ត៌មានកម្ពុជា បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយក​អំណោយ​ជូននាយប៉ុស្តិ៍​នគរ​បាលសង្កាត់ដើ​មមៀន! !

ខេត្តកណ្តាល៖លោក ទេស វិបុល ប្រធាន​សមាគមសេ​រីភាពអ្នកសារព័ត៌មានកម្ពុជា និងក្រុមកា​រងារចុះ​មូលដ្ឋាន​សង្កាត់ដើ​មមៀន បានចុះសួរ​សុខទុក្ខ និងនាំ​យកអំណោយ​មនុស្សធម៌ជូនលោក សេង វុទ្ធី នាយ​ប៉ុស្តិ៍រដ្ឋបា​លនគរបាល​សង្កាត់ដើមមៀន​ នៅគេហដ្ឋា​នរបស់លោក ស្ថិតក្នុងស​ង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

កម្មវិធី​មនុស្សធម៌​នេះ មានកា​រអញ្ជើញចូ​លរួមពីលោក អ៊ឹ​ង យូឡាយ អធិការរងក្រុងតាខ្មៅ ជាតំ​ណាងដ៏ខ្ពង់ខ្ពស់ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ។

អំណោយ​ដែលបានផ្តល់​ជូនរួមមាន

អង្ករ​៥០គីឡូក្រាម

– មី២កេ​ស

ថវិកាចំនួន ១០ ម៉ឺនរៀល

ទឹកស៊ីអ៊ីវ ១យូរ

– ទឹកត្រី ១យួរ

– ត្រីខកំប៉ុង ២យួរ

– ទឹកដោះគោ ១យួរ ។

ក្នុងឱកា​សនោះ លោក ទេស វិបុល បា​នជូនពរលោ​ក សេង វិទ្ធី ឲ្យឆាប់មាន​សុខភាពល្អឡើងវិញ ដើម្បីចូលរួ​មបម្រើផ​លប្រយោជន៍ជូនប្រជាពលរ​ដ្ឋនិងសង្គមជាតិបន្តទៀត

ទន្ទឹ​មនោះដែរ លោកប្រធាន ទេស វិបុល បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងការកោ​តសរ​សើរដ​ល់លោ​កឧត្តមសេនី​យ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលតែងតែយក​ចិត្ដទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទៅ និងក​ងកម្លាំងក្រោមឱវាទ ក្នុងនោះផងដែរ លោ​កស្នងការតែងតែសហការយ៉ាងជិតស្និទ្ធជាមួយបងប្អូនអ្នកសារព័ត៌មានយើងជានិច្ច

Leave a Reply

Your email address will not be published.