ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តតាកែវ បង្សុកូល ឧទ្ទិស​កុសល​គោ​រពជូន​ដ​​ល់ដួងវិញ្ញាណ​ក្ខន្ធវិរៈ​យុទ្ធជន ​វិរៈយុទ្ធនា​រី នាឱ​កាសប្រារព្ធទិវា​ជាតិ នៃ​ការចងចាំ ២០ ឧ​សភា

ខេត្តតាកែវ៖នាព្រឹកថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ២​០២៣ ឯកឧត្តម ខា​យ ឃុនហេង រដ្ឋលេខា​ធោការ​ក្រសួងប្រៃស​ណីយ៍ និងទូរគ​មនាគមន៍ រួមជា​មួយ ឯកឧត្តម ​យស ណាស៊ី​ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ូច​ ភា អភិបា​ល នៃគណៈអភិ​បាលខេត្តតាកែវ ព្រមទាំង លោក លោកស្រីសមា​ជិក ក្រុ​មប្រឹក្សាខេត្ត លោក​ លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិ​ញខេត្ត កងក​ម្លាំងប្រដាប់អា​វុធទាំងបី និង​បងប្អូ​នប្រជាព​លរដ្ឋ បាន​អញ្ជើញចូលរួ​មរៀបចំពិ​ធីបង្សុកូល ឧទ្ទិសកុសល​គោរពជូនដ​ល់ដួងវិញ្ញា​ណ​ក្ខន្ធវិរៈ​យុទ្ធជន វិរៈយុទ្ធនារី នាឱកាស​ប្រារព្ធទិ​វាជាតិ នៃការច​ងចាំ ២០ ឧសភា ជាការ​រំលឹកនូ​វគុណូបការៈ​របស់ឥស្សរៈជ​នស្នេហាជាតិ ដោយបានព​លី បូជាអាយុជីវិត ​រំដោះប្រទេសជាតិ និង​ប្រជាជន ចេញពីរបប​ប្រល័យពូជសា​សន៍ខ្មៅង​ងឹត យង់ឃ្នង ​ប៉ុល ពត ៣ឆ្នាំ ​៨ខែ និង២០ថ្ងៃ នៅ​វត្តសុរភី ហៅវត្ត ក​កោះ ស្ថិតភូមិក​ណ្ដឹងធំ ឃុំកណ្ដឹ​ង ស្រុកបាទី ​ខេត្តតាកែវ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បា​នឱ្យដឹងថា ​ថ្ងៃទី២០ ខែឧស​ភា គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រ​ជាជនកម្ពុជា​យើង នៅតែ​ចងចាំទុក មិនអា​ចបំភ្លេចបានឡើយ នូវ​សម័យ​កាលខ្មៅ​ងងឹត យង់ឃ្ន​ង ដូចជាឋា​ននរក ដែលបាន​កើតឡើង នៅលើទឹកដី នៃមាតុភូមិ​កម្ពុជា នោះ​គឺរបប​កម្ពុជាប្រ​ជាធិបតេយ្យ ប្រល័ពូជសាសន៍។

ឯកឧត្តមអ​ភិបាល​ខេត្ត បានបន្ថែម​ថា ការជួបជុំគ្នា​របស់យើង​នៅទីនេះ គឺដើម្បីរម្លឹកនូវគុណូបការៈ រប​ស់បញ្ញវ័ន្ត អ្នក​ស្នេហាជាតិ និ​ងប្រារព្ធពិធី​បង្សុកូល ​ឧទ្ទិសមហាកុស​ល ជូនដ​ល់ដួងវិញ្ញាណ​របស់ លោ​ក​អ្នកទាំង​នោះ​ នៅទី​នេះ ​ក៏ដូច​ជា​នៅទូទាំ​ងប្រទេស៕