ថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ កងកម្លាំង​ប្រដាប់អាវុធ ព្រះសង្ឃ ​សិស្ស និស្សិត និងប្រជាពល​រដ្ឋ​ខេត្តព្រះ​សីហនុ បានរៀប​ចំប្រារព្ធទិ​វាជាតិ នៃ​កា​រចងចាំ ​២០ឧស​ភា ២០២៣

ខេត្តព្រះ​សីហនុ៖ឯកឧត្តម វង្ស ផាណាត ប្រធានក្រុម​ប្រឹក្សាខេត្ត ​និងឯកឧត្តម គួច ​ចំរើន អភិបាល នៃគណៈ​អភិបាលខេត្តព្រះ​សីហនុ នាព្រឹកថ្ងៃទី២០ ​ខែឧសភា ឆ្នាំ២០២​៣ ដឹកនាំ​មន្ត្រីរាជការ កងក​ម្លាំ​ងប្រដា​ប់អាវុធ ​ព្រះសង្ឃ សិស្ស និស្សិត និងប្រ​ជាពលរដ្ឋខេត្តព្រះ​សីហនុ បានរៀបចំប្រារព្ធទិ​វាជាតិ នៃការ​ចងចាំ ២០ឧសភា ២០​២៣ ដើម្បីឧទ្ទិសម​ហាកុសល​ជូនដល់​កម្មាភិបាល យុទ្ធជ​ន យុទ្ធនារី អ្នកស្នេហាជាតិ និងប្រជា​ពលរដ្ឋក​ម្ពុជា ពិសេ​សប្រជា​ពលរដ្ឋខេត្តព្រះ​សីហនុ ដែល​បា​នបាត់បង់ ជីវិតដោយ​ភាពអយុត្តិធ​ម៌ក្នុងរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ ខែ និង២០ថ្ងៃ។ ពិធីនេះបា​នប្រារព្ធធ្វើឡើងនៅវេទិកា​របុណ្យជាតិ ៧មករា ស្ថិត​នៅសង្កាត់លេខ៣ ក្រុង​ព្រះសី​ហនុ។

ក្នុងពិធី​ទិវាជាតិ នៃការចង​ចាំ ២០ឧសភា បាននិមន្តព្រះសង្ឃចំនួន ៤៤អង្គ សូត្រមន្តបង្សុកូល និង​រាប់បាត្រ ដើមី្បឧទិ្ទសម​ហាកុសលផលបុណ្យជូ​នដល់មរណជន ដែលបានចែក​ឋានដោយអំ​ពើឃោ​ឃៅ ព្រៃផ្សៃ និងអយុត្តិធម៌ នៃរបបកម្ពុជា​ប្រជាធិប​តេយ្យប្រល័​យពូជសាសន៍។ ទិវាជាតិ នៃការច​ងចាំថ្ងៃទី​២​០ ខែឧស​ភា ឆ្នាំ២០២​២នេះ គឺ​ជាសក​ម្មភាព ដ៏មាន​អត្ថ​ន័យ​យ៉ាង​សំខា​ន់បញ្ជាក់ឱ្យ​យើង​ឃើញ​ថា ទោះ​បីរឿង​នេះ​បានកន្លង​ផុតក្នុងអ​តីតកា​ល​អស់ជាង​ ៤៤ឆ្នាំកន្លង​ហើយ​ ក៏ដោយ ក៏ប៉ុន្តែវា​ជា​រឿង​ឈឺ​ចាប់ និងមិ​នអាចបំ​ភ្លេច​បាននូវម​ហា​សោក​នាដកម្មនៃប្រល័​យពូជ​សាសន៍ ធ្វើឱ្យ​បងប្អូនជ​នរួមជាតិ​ទាំងអស់ ពុំអា​ចបំភ្លេចបា​នឡើយ ហើ​យបាន​ចារ​ទុក​ ជាសច្ចៈ​ធម៌ ប្រវិត្តសាស្រ្ត ​ទោះបីប្រ​ជា​ជនជំ​នាន់ក្រោយ​ដែល​ពុំបានឆ្លង​កា​ត់ក៏ដោយ ពួកគា​ត់និង​សិ​ក្សា​ស្វែងយល់​ពីប្រវត្ថិ​សាស្ត្រ​ដ៏ជូរ​ចត់៕