
លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧ ឆ្នាំ២០២៣
(បន្ទាយមានជ័យ )៖ថ្លែងក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧ ឆ្នាំ២០២៣ នៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីណាក់លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធាន–អនុប្រធានមន្ទីរ លោកនាយការិយាល័យជំនាញ លោកមេបញ្ជាការ–មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក ទាំង៩ និងនាយ នាយរងកងរាជអាវុធហត្ថ ចំនួន៧៨នាក់នោះ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ណែនាំដល់ នាយ នាយរង កងរាជអាវុធហត្ថទាំងអស់ ត្រូវចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់ ស្រាវជ្រាវបង្ក្រាបបទល្មើស ជួយសង្គ្រោះនូវរាល់ឧបទ្ទវហេតុឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិសេសការពាសន្តិសុខ សណ្តាប់ ធ្នាប់ ក្នុងថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី ៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខឱ្យបានល្អប្រសើរបំផុត ។
ក្នុងនោះលោកឧត្តមសេនីយ៍ត្រី ក៏បានណែនាំបន្ថែមដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវមានកិច្ចសហការ ទំនាក់ទំនងល្អ ជាមួយអាជ្ញាធរមូលដ្ឋាន មានសាមគ្គីភាពល្អក្នុងអង្គភាព ។ ព្រមជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី វង្ស ធី បានផ្សព្វផ្សាយ អប់រំ នយោបាយចិត្តសាស្រ្ត ឆមាសទី១ ដល់កងកម្លាំង និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង–ស្រុក ដើម្បីចូលរួមផ្សព្វផ្សាយនៅមូលដ្ឋានរបស់ខ្លួនផងដែរ៕