ព័ត៌មានជាតិ

រថយន្តយីឌុបខ្នាត​យក្សមួយគ្រឿង ដឹកឈើជាច្រើនម៉ែត្រគូប បែរជាខូចក​ណ្ដាលផ្លូវ​លើផ្លូវ​ជាតិលេ​ខ៦២ ជិតដប់ថ្ងៃ​ហើយ បែរជាលោក វង្សវិសិដ្ឋ នាយកសង្កាត់​រដ្ឋបាលព្រៃឈើស្រុកត្បែងមានជ័យ បាន​ត្រឹមតែពិនិត្យ​មើលមួយភ្លែតគ្មានចំណា​ត់ការបង្រ្កាប..!!!

ខេត្តព្រះវិហារ៖កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ មានរថយន្ត​យីឌុប ១ គ្រឿង ដឹកឈើ លើដង​ផ្លូវជាតិលេខ​ ៦២ ហៅ (ផ្លូវក្រាំង​ដូង) ដឹកឆ្ពោះទៅខេត្តកំពង់​ធំ ដែលមានស្លាក​លេខ (កំពង់ធំ 3A-1359) តែអស់ល័ក្ខ ត្រូវ​បានខូចរថយន្ត ជិត​១០ថ្ងៃហើយ ស្ថិតនៅភូមិ​អន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ក៏ប៉ុន្តែ.! នៅរសៀលថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមសារព័ត៌​មានជាច្រើន​អង្គភាព បានខលរា​យការណ៍ជូនទៅ លោក វង្ស វិសិដ្ឋ នាយ​សង្កាត់រដ្ឋបាលព្រៃឈើ ស្រុក​ត្បែងមានជ័យ លោកក៏​បានដឹក​នាំកម្លាំងចុះមកត្រួតពិ​តនិត្យបានមួយភ្លែតដែរ ហើយក៏ឃើ​ញ​មានឈើផ្ទះ​ចាស់នៅ​ពីលើ​ លោកក៏​ប្រញាប់ប្រញាល់ត្រឡប់ទៅវិញភ្លាម ដោយមិន​បានប្រាប់​ក្រុមសារព័ត៌​មានយើងនោះទេ?

 

មួយអន្លើក្រោយមកក្រុមសា​​រព័ត៌មានជាច្រើនអង្គភាព បា​នខលទៅលោកដើម្បីសួរ​នាំករណីខាងលើ លោក វង្ស វិសិដ្ឋ បានឆ្លើយ​បំភ្លឺថា៖ លោកមិនអាច​ធ្វើកា​រឆែកឆេរ និ​ងរើ​ឈើក្នុងរថយន្តនេះបានទេ ចាំម្ចាស់​គេមកសិន ទើបខាង​ជំនាញលោក​អាចធ្វើការតាមនីតិវិធីបាន។

 

ជុំវិញករណីរថ​យន្តយីឌុបដឹកឈើ​កំពុងតែ​ខូចនៅលើដងផ្លូវជាតិលេខ៦២ ខាងលើ ប្រជាពល​រដ្ឋនិងម​ហាជនរួមនឹងសា​រព័ត៌មានជាច្រើនអង្គភាព កំពុងមានកា​រងឿយឆ្ងល់ជាខ្លាំង ខណៈដែល លោ​ក វង្ស វិសិដ្ឋ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្បែងមានជ័យ ដឹកនាំកម្លាំង​ត្រួតពិនិត្យ​ឃើញឈើ​ក្នុងរថយន្តយីឌុបហើយ បែរជាគ្មានចំ​ណាត់ការទៅវិញ ឬមួយលោកមាន ចេតនា ពន្យា​ពេល ជាច្រើនថ្ងៃបន្ត​ទៀត ដើម្បីអោយម្ចាស់ឈើ​មានឱកាស ក្នុងកា​ររត់ច្បា​ប់អនុញ្ញាតិ ពីមន្ត្រីជំ​នាញសិន ទើបរថ​យន្តយីឌុប​នេះ អាចបន្តដឹកឈើ​ទៅដល់គោលដៅ ​ដោយសុវត្ថភាព។បើអញ្ចឹងមែន​នោះ មិនខុសពីពា​ក្យចាស់​ពោលថា ៖ កន្ទេលធំ បន្លំដេក រឺ ត្រីងៀត ឆ្លៀតពងនោះទេ? ៕មានវីដេរអូរ

Leave a Reply

Your email address will not be published.