ព័ត៌មានជាតិ

ពិធីប្រគល់ និងទទួល មូលនិធិពីសប្បុរសជន ដើម្បីចូលរួមអបអរខួបលើកទី ១៦០ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ “ រួមជាមួ​យកាកបាទ​ក្រហមកម្ពុ​ជា ដើម្បីបរិ​យាបន្នសង្គម ”

ខេត្តស្វាយរៀង៖ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស​សាខាកាកបាទក្រ​ហមកម្ពុជា​ខេត្តស្វាយ​រៀង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បាននាំយ​កនូវថវិការបស់​សម្តេចកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយ​ករដ្ឋមន្ត្រី ថវិការប​ស់ឯកឧត្តម​ លោកជំទាវ​ ក្រុមការងា​ររាជរដ្ឋាភិបា​ល​ចុះជួយខេត្ត និ​ងក្រុមហ៊ុន ជូនឯ​កឧត្តម ​ម៉ែន វិបុល ប្រធា​នគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ខេត្ត​ស្វាយ​រៀង ​។ ក្នុងពិធី​ប្រគល់ និងទទួលមូល​និធិនេះ ឯកឧត្តម​ លោកជំទា​វ លោក លោកស្រី ជាថ្នាក់​ដឹកនាំ ស្ថាប័ន មន្ទីរ ​អង្គភាពនានា និង​វិស័យឯក​ជនក្នុងខេត្ត បា​ននាំយកនូវថវិកា ជូនសាខា​កាក​បាទ​ក្រហ​មកម្ពុជាខេត្តស្វាយ​រៀង ផ​ងដែរ ។

នាឱកាសនោះឯកឧត្តម ម៉ែន វិបុល ប្រធានគ​ណៈកម្មាធិការសា​ខា បានសំណេះសំណាល និងថ្លែង​អំណ​រគុណយ៉ាងជ្រាល​ជ្រៅជូនចំពោះ​ សម្តេច ឯកឧត្តម ​លោកជំទាវ លោកឧកញ៉ា លោក លោក​ស្រី ដែលបានបរិច្ចា​គថវិកាផ្ទាល់ខ្លួន ​ពេលកន្ល​ងមក និ​ងនាពេលនេះ ជួយដ​ល់សា​ខាកាកាក​បាទក្រហមកម្ពុ​ជាខេត្តស្វាយរៀង និងសូមអំ​ពាវនាវស​ប្បុរសជនបន្តជួ​យឧបត្ថម្ភគាំទ្រដល់​សាខាកាកបាទក្រហម​កម្ពុជាខេត្តស្វាយ​រៀង ដើម្បីសាខា​មានធនធានក្នុងការជួយដល់ជនរងគ្រោះ និងងា​យរងគ្រោះមហន្តរាយ​ក្នុងខេត្ត បា​នទាន់ពេ​លវេលា ស្របតាមទិ​សស្លោក “ ទីណាមា​នទុក្ខលំបា​ក ទីនោះមានបេសកកម្មកាក​បាទក្រហមកម្ពុជា ​” និង “ កាកបាទក្រហម​កម្ពុជាមាន​គ្រប់ទីកន្លែង​សម្រាប់គ្រប់ៗគ្នា មិនទុក​នរណាម្នាក់ចោល ” ៕

Leave a Reply

Your email address will not be published.