
ឃាត់ខ្លួន ក្រុមក្មេងទំនើង បង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈ បានចំនួន១៣នាក់ យកមកធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា
ថ្ងៃចេញផ្សាយៈ May 13, 2023
(ភ្នំពេញ៖ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០២ទាបភ្លឺ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចភូមិទួលរកា ៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចំនួន១៣នាក់ និងឃាត់ម៉ូតូចំនួន០៦គ្រឿង ដែលបង្កភាពអនាធិបតេយ្យ តាមដងផ្លូវសាធារណៈ ធ្វើឲ្យមានការរំខាន និងគ្រោះថ្នាក់ដល់អ្នកដទៃជាយថាហេតុ យកមកធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងឲ្យអាណាព្យាបាលយកទៅធ្វើការណែនាំអប់រំបន្ថែម បន្ទាប់ពីសមត្ថកិច្ចអប់រំរួច បានប្រគល់ម៉ូតូឲ្យវិញ៕