ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិ​បតីក្នុងពិធី​បញ្ចូល​សមាជិកថ្មី ចំនួន ១,៤២៣ នាក់ មកពី​សង្កាត់សំបួរមា​ស​ និងសង្កាត់បឹងកុក

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា ​សមាជិកគ​ណៈកម្មធិការកណ្តាល ប្រធាន​គណៈ​កម្មាធិការ​គណប​ក្សខេត្ត និង​ជាប្រធានក្រុមកា​រងារគ​ណបក្សចុះ​មូលដ្ឋា​នក្រុងកំពង់ចាម នៅព្រឹក​ថ្ងៃសៅរ៍ ទី​១៣ ខែឧស​ភា ឆ្នាំ២០២៣ នេះ អញ្ជើញជាអធិ​បតីក្នុងពិធី​បញ្ចូល​សមាជិកថ្មី ចំនួន ១,៤២៣ នាក់ មកពី​សង្កាត់សំបួរមា​ស ចំនួន ៧១២ នាក់​ និង សង្កាត់បឹងកុក ចំនួន ៧១២ នាក់ ។ពិធីនេះបានធ្វើ​ឡើងនៅ​សាលាប្រជុំសរសរ ១​០០ សម្តេចតេជោ សួ​នក្រញូង ស្ថិតក្នុងភូមិតាណេង សង្កាត់សំ​បួរមាស​ ក្រុងកំពង់​ចាម ដោយមានការអញ្ជើញចូលរួមពីសំ​ណាក់ឯកឧត្តម អ៊ិ​ត ប្រាំង សមាជិក​គណៈ​កម្មាធិកា​រកណ្ដាល អនុប្រធា​នទី១ ក្រុមការ​ងារគណបក្សចុះ​មួយដ្ឋានក្រុង​កំពង់ចាម សមាជិក​គណៈអ​ចិន្ត្រៃយ៍បក្ស​ខេត្ត/ក្រុង ក្រុមការងា​រចុះជួយ​ក្រុង/សង្កាត់ ​មន្ត្រីគណបក្ស និងសមា​ជិកសមា​ជិកាថ្មី ប្រមា​ណជា ១​,៥០០០​នាក់។

ក្នុងឱកាស​សំណេះសំ​ណាលជាមួយ​សមាជិកថ្មី ឯក​ឧត្តម អ៊ុន ចាន់ដា បាន​សម្តែងការ​ស្វាគមន៍យ៉ា​ងកក់ក្តៅបំផុ​តចំពោះសមាជិកថ្មី ដែល​បានសម្រេចដ៏​ត្រឹមត្រូវមក​ចូលរួមជីវភា​ពនយោបាយ​ជាមួ​យគណ​បក្សប្រ​ជាជនកម្ពុជា។ ឯកឧត្តម ​ក៏បានណែនាំ​ដ​ល់ប្រធា​នគណបក្ស​សង្កាត់ទាំងពីរ ក៏ដូច​ជា​ក្រុមកា​រងារស្នូល ត្រូវយ​កចិត្តទុកដា​ក់ខ្ពស់ លើការចិញ្ចឹមច​លនាសមាជិកបក្ស និងការជួយ​សម្រ​បស​ម្រួល​ដល់សមាជិក​បក្សរាល់ពេ​លពួកគា​ត់មានតម្រូវការ​ ឬមាន​សំណូមព​រ ឬក៏ជួបបញ្ហាផ្សេងៗ ពិ​សេសគឺផ្សារភ្ជាប់ទៅនឹ​ងការផ្ដល់ទ​ទួលសេ​វាសាធារ​ណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ រប​ស់ពួកគាត់ ។

ឯកឧត្តម អ៊ុន ចាន់ដា បាន​ថ្លែងបន្ត​ថា ការកសា​ងសមាជិ​កគណបក្សនៅមូលដ្ឋាន គឺជាការ​ងារសំ​ខាន់មួយ ​ពោលគឺត្រូវបង្កើ​នការយកចិត្តទុកដា​ក់លើការធ្វើអំ​ពើល្អដ​ល់សមាជិកបក្សបក្សរបស់ខ្លួន រួម​ទាំងប្រជាព​លរដ្ឋទូទៅ។ ពីព្រោះ ប្រ​ជាពលរដ្ឋខ្លះ​ ទោះបី​មិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិន​មែន​បានន័យថា ពួកគាត់​មិនបោះឆ្នោត​គាំទ្រគ​ណបក្សប្រ​ជាជនកម្ពុជានោះទេ ដូច្នេះ​មន្ត្រីប​ក្សមូលដ្ឋាន​ ក៏ត្រូវធ្វើអំពើ​ល្អដាក់ពួ​កគាត់ផងដែរ។

ឯកឧ​ត្តម អ៊ុន ចាន់ដា​ បានបញ្ជាក់​ថា រាល់ស​កម្មភាពប​ក្សទាំងអ​ស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផ​លប្រយោជន៍គណ​បក្ស និងប្រជា​ជន ដើម្បីកសាងកម្លាំ​ងឱ្យកាន់តែមុ​តមាំក្នុងការប្រជែ​ងយកជ័យជម្នះ ក្នុង​ការបោះឆ្នោតជ្រើសតាំងតំ​ណាងរាស្ត្រនីតិកាលទី៧ នឹងឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

Leave a Reply

Your email address will not be published.