ព័ត៌មានជាតិ

មន្ទីរការងារបណ្ដុះ​បណ្ដា​លវិជ្ជាជីវៈ ខេត្តសៀមរាប រៀបចំ​ពិធីអបអរ​សាទរ ខួបអនុស្សា​វរីយ៍លើក​ទី១៣៧ ទិវា​ពលកម្មអន្តរជាតិ ១ ​ឧសភា

ខេត្តសៀមរាប៖ មន្ទីរ​ការងារបណ្ដុះប​ណ្ដា​លវិជ្ជាជីវៈខេត្តសៀមរាប បានរៀបចំពិធី​សំណេះសំណាល និងប្រារព្ធខួ​បអនុស្សាវរីយ៍លើកទី​១៣៧ ទិវាពលក​ម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោម​ប្រធាន​បទ«សន្តិភាព ស្ថិរភាព ​មុខរបរ និង​ការងារ» ក្រោមអធិបតីភាព ឯកឧត្ដម តោ គិមស៊ាន សមាជិ​កក្រុមប្រឹ​ក្សាខេត្ត និ​ងលោក​ស្រី ម៉​ននី រងី្ស អភិបាល​រងខេត្ត​សៀមរាប។ពិធី​នេះបានប្រារព្ធធ្វើឡើង​នៅព្រឹ​កថ្ងៃទី១​១ ខែឧស​ភា ឆ្នាំ២០២​៣ នៅមណ្ឌលរ​ដ្ឋបាល​មន្ទីរខេត្តសៀមរាប ដោយ​មានការអ​ញ្ជើញចូលរួ​ម ពីមន្ទី​រអង្គភា​ពជុំវិញខេ​ត្ត និងបងប្អូនកម្មករ ​កម្មការិនី និយោជក និ​យោជិត និង តំណា​ងអង្គការ​ដៃគូ​រផងដែរ។

បន្ទាប់ពីឯកឧត្ដម តោ គិមស៊ាន បានលើ​កនូវខ្លឹមសា​រនៃសារជូនពរ ក្នុងឱកា​សខួបអ​នុស្សាវរីយ៍​លើកទី១៣​៧ទិវាពលកម្មអន្តរ​ជាតិ ១ ឧសភា រប​ស់សម្តេច​តេជោ ហ៊ុន​ សែន ជាស្ថាបនិក អគ្គមគ្គុ​ទ្ទេសឯក និង ប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព បាន​ដាក់ចេ​ញនូវយុ​ទ្ធសាស្ត្រ ចំនួន៩ ចំណុច ដោយបាន​ផ្តល់នូវអត្ថ​ប្រយោជន៍​ជាច្រើន ជូនទៅដ​ល់បងប្អូនកម្មករ កម្មកា​រិនី។ លោ​កស្រី ម៉ននី រងី្ស អង្គពិធីទាំ​ងមូលត្រូវស្វែងយល់​ឱ្យបានច្បាស់​ថែមទៀតអំពីអត្ថន័យ នៃ​ទិវាពលកម្មអន្តរជាតិ ១ ឧសភា ថា ជាសមិទ្ធផល​របស់មនុស្សជាតិ ដែលបានប​ង្កើតឡើងនូវលក្ខ​ខណ្ឌការងារជាស្ត​ង់ដារមួយសម្រាប់​អនុវត្តនា​ពេលបច្ចុប្បន្ននេះ​ ទាំងនៅលើសកលលោក ក៏ដូច​ជានៅ​កម្ពុជាយើ​ងផង​ដែរ ។ ដូច្នេះដើម្បីឆ្លើយត​បទៅនឹងស្មារតីថ្ងៃទី ០១ ឧសភា ខួបលើកទី១៣៧ ឆ្នាំ២០២៣ នេះ សូ​មអំពាវនាវ​ដល់និយោជក កម្មករនិយោ​ជិត អង្គកា​រសហជីព អង្គការ​ក្រៅរដ្ឋាភិ​បាល និងអង្គការអន្តរ​ជាតិពាក់ព័ន្ធទាំ​ងអស់ សូមរ​ក្សាឱ្យបាន​ការសាមគ្គី​ភាពផ្ទៃក្នុង រវាងនិយោជក និងកម្មករ​និយោជិត និងត្រូវមើល​ឃើញឱ្យច្បាស់អំពីផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោ​ជន៍ក្រុ​មហ៊ុន ព្រមទាំងផល​ប្រយោជន៍​សង្គមទាំ​ងមូល និងត្រូវបង្កើតមនសិកា​ស្រឡាញ់រាប់អានគ្នា ចេះ​ជួយ​គ្នាទៅវិញ​ទៅមក ចេះទ​ទួលខុសត្រូវចំ​ពោះភា​រកិច្ច របស់ខ្លួន ព្រមទាំ​ងត្រូវខិ​តខំប្រឹងប្រែ​ងដោយខ្លួនឯ​ង ក្នុង​ការបង្កើនស​កម្មភាពកា​រងារបច្ចេក ​ទេសវិជ្ជាជីវៈ ដើម្បីការរីកចម្រើន និង​មានអ​នាគតរឹងមាំភ្លឺ​ស្វាង ។ ម៉្យាងទៀតត្រូវខិត​ខំអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរ​បបសន្តិសុខ​សង្គមសម្រាប់ជនទាំ​ងឡាយ ដែលស្ថិ​តនៅក្រោមប​ទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ព្រមទាំងបទ​ប្បញ្ញត្តិពាក់​ព័​ន្ធនានា ដើម្បីរក្សាស្ថេរភា​ព របស់ស​ហគ្រាសគ្រឹះស្ថាន និងជីវភាពរបស់ក​ម្មករនិ​យោជិត និង ត្រូវខិតខំ​ពង្រឹងភាពសុខដុម​នីយកម្មរវាងនិយោជក និងកម្មករនិយោជិត ដែលជាភាគី​ដៃគូដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ស្ថិរភាពស​ង្គម និងរួមចំ​ណែកអភិវឌ្ឍប្រទេសជាតិ ដូច​ប្រសាសន៍របស់ សម្តេច​តេជោ ហ៊ុន​ សែន បា​នលើកឡើងថា (កម្មករនិ​យោជិត​ត្រូវចាត់ទុ​កក្រុមហ៊ុនជាឆ្នាំង​បាយ របស់ខ្លួន ហើយនិយោ​ជកត្រូវចា​ត់ទុកកម្ម​ករនិយោជិតជាដែគូជីវិត មិនអា​ចខ្វះបានឡើយ)

Leave a Reply

Your email address will not be published.