ឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅខណ្ឌឫស្សីកែវ ពាក់ព័ន្ធករណី​ឆក់ទូរស័ព្ទ​ដៃពីនារីរ​ងគ្រោះ​ដែ​លកំពុង​តែជិះ​កង់បី​ឥណ្ឌា

(ភ្នំពេញ)៖ចោរឆ​ក់ស​កម្មនៅ​រាជ​ធានីភ្នំពេ​ញ ត្រូវសមត្ថកិច្ចចាប់​ឃាត់ខ្លួនបានចំនួន២នាក់ ​នៅថ្ងៃ​ទី១០ ខែ​ឧស​ភា ឆ្នាំ២០​២៣​ វេលាម៉ោង២​២និង០៥​នាទី ខណៈ​ដែលកម្លាំ​ងចុះល្បាត​។

សមត្ថកិច្ចបញ្ជាក់ថា មុននឹង​ឈាន​ដល់ការឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​២នាក់​នេះ កម្លាំងកា​រិយា​ល័យព្រហ្មទ​ណ្ឌកម្រិតស្រាល ​នៃនាយកដ្ឋានន​គរបា​លព្រ​ហ្មទណ្ឌ​ ដែលមា​នលោ​កវ​រសេនីយ៍ឯក ឡេង ប៊ុនហួរ ជា​នា​យកា​រិយាល័យ ដឹក​នាំ​ដោ​យលោ​កឧត្តម​សេនី​យ៍ត្រី ប៊ុត ​វណ្ណារដ្ឋ ​​ដោយ​មានកា​រចូលរួមស​ហការ​ពី​លោកវរសេ​នីយ៍ទោ ប៊ុត​ ស៊ី​ម៉េង បាន​ចុះល្បា​តតាមបណ្តោយផ្លូវ លេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ​ជិះម៉ូតូចំនួន១គ្រឿង មា​នគ្នាចំនួន២នា​ក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ​ដៃពីនារីរងគ្រោះ​ដែលកំពុងតែជិះកង់បីឥណ្ឌា តែមិន​បានសម្រេច។

ភ្លាម​នោះកម្លាំងជំ​នាញការិយា​ល័យធ្វើការប្រដេញ​ ឃាត់ខ្លួនជ​នសង្ស័យបានទាំង០២នាក់ នៅចំ​ណុចផ្លូវ​លេខ៩៣ សង្កាត់ទួ​លសង្កែទី១ ខណ្ឌឫស្សីកែវ ​រាជធានីភ្នំពេញ និង​ដកហូតម៉ូតូ១គ្រឿងម៉ាក Suzuki let​’s ពណ៌ស។ បច្ចុប្បន្នកម្លាំង​ជំនាញបាននាំជនសង្ស័យខាងលើមកកាន់​ការិយាល័យ ដើម្បីធ្វើការសាកសួរ និងក​សាងសំណុំរឿងចាត់​ការតាមនីតិវិធី៕