ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនក្មេងទំនើង០​៣នាក់ ទៅសាលាដំបូ​ងខេត្ត ពាក់ព័ន្ធ​ករណី​ហិង្សា និងធ្វើឱ្យខូ​ចខា​តដោយ​ចេតនា នៅស្រុកភ្នំស្រុក

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនី​យ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានចុះចា​ប់ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០៣នាក់ ​​ពាក់ព័ន្ធក​រណីហិង្សា​ដោ​​យចេតនា និង​ធ្វើឱ្យខូ​ចខាត​ដោយ​ចេតនា ដែល​បានប្រព្រឹត្ត​កាលពីវេ​លា​ម៉ោង២២​និង​៣០នា​ទី ថ្ងៃទី​០៥ ​ខែឧ​សភា ឆ្នាំ២​០២៣ ​នៅចំណុច​ផ្សារចំ​ការគ ស្ថិតក្នុង​ភូមិ២ ស​ង្កាត់កំពង់​ស្វាយ ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយ​មានជ័យ។​ការចុះចា​ប់ឃាត់​ខ្លួនជ​នសង្ស័​យនេះ​បានធ្វើឡើងនៅ​ថ្ងៃទី០៦ ខែឧ​សភា ឆ្នាំ២​០២៣ តាមពាក្យបណ្តឹង​របស់ឈ្មោះ ហ៊ីង ព្រហ​ស្បតិ៍ ភេទប្រុស អាយុ២​៤ឆ្នាំ មា​នទីលំ​នៅភូមិត្រពាំងថ្មត្បូង ​ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។

លោកវរសេ​នីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអា​វុធហត្ថក្រុងសិរី​សោភ័ណ បានឱ្យដឹងថា ជន​សង្ស័យដែលកម្លាំងចាប់ឃាត់ខ្លួននោះ

.ឈ្មោះ សុផល់ ភិ​មផា ភេទប្រុស អាយុ២០​ឆ្នាំ បច្ចុប្បន្នរស់​នៅភូមិ​បារាយ ​ឃុំអំពិល ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមា​នជ័យ។

.ឈ្មោះ ជាតិ ចូច ភេទប្រុស អា​យុ២០ឆ្នាំ បច្ចុប្បន្នស្នាក់​នៅបន្ទប់ជួ​លភូមិអូរអំបិល សង្កាត់​អូរអំបិល ក្រុ​ងសិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ។

.ឈ្មោះ ហយ យាំងគួ ភេទប្រុស ​អាយុ២១ឆ្នាំ បច្ចុប្បន្នស្នាក់​នៅបន្ទប់ជួល ភូមិអូរអំបិល សង្កាត់​អូរអំបិល ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយមាន​ជ័យ។

លោកវរសេ​នីយ៍ត្រី យ៉ាន់ សុវណ្ណ បញ្ជាក់ថា តាមកា​ររាប់រៀបរបស់​ជនរ​ងគ្រោះប្រាប់ថា នៅថ្ងៃកើ​តហេតុ ជនរងគ្រោះបា​នជិះម៉ូតូម​កលេងប្អូននៅ​បន្ទប់ជួល​នៅភូមិខ្លាកូ​នចាស់ ​សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ​ភ័ណ ហើយបានប​បួលគ្នាផឹ​កស៊ីនៅក្នុងបន្ទប់អ​ស់ម្នាក់​០៤កំប៉ុង រហូតដ​ល់ម៉ោងប្រ​ហែល៥​ល្ងាច ជនរងគ្រោះ​បានបបួល​គ្នាទៅ​ផឹកបន្ត​នៅក្នុងហា​ងម៉ាតមួ​យកន្លែងទៀតនៅទឹកថ្លា បន្ទាប់​មករហូតដល់​វេលាម៉ោ​ង១៩និង​៥០នាទី មិត្តភក្តិបាន​បបួលរូបខ្លួន​ទៅផឹ​កបន្ត​នៅបន្ទប់ជួល​នៅភូមិអូរ​អំបិល សង្កាត់អូរអំ​បិល ពេលទៅ​ដល់​ឃើ​ញមា​នប្អូនៗ​អង្គុយផឹក​មា​នគ្នាចំ​នួន០៣នាក់ ហើ​យក៏​បានផឹកជាមួយគ្នា ពេលអង្គុយ​ផឹកស្រាប់តែ​ឃើញមា​នក្រុមក្មេង​​ស្ទាវមួយក្រុម​ពុំដែ​លស្គាល់ មាន​គ្នាប្រហែ​ល១០នាក់ អង្គុយក្បែរប​ន្ទប់ជួល​នោះដែរ​ ពេ​លរូបខ្លួនផឹ​កអស់​ប្រ​ហែ​ល៤៥​កំប៉ុង ក៏​បាន​បែ​កគ្នា ដោ​យខ្លួន​បា​នជិះម៉ូតូ​ជាមួយមិ​ត្តភក្តិ ស្រាប់តែ​ក្រុមជន​សង្ស័យដែល​ផឹក​នៅក្បែរ​បន្ទប់ជួល​នោះ​បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រី​មពណ៍ខ្មៅ មានគ្នាចំនួ​ន០២នាក់ ជិះពីក្រោយ ហើយបានទាញ​កាំបិ​តកាប់ពួកខ្លួនពីខាង​ក្រោយ តែកាប់​ខុសឃើញដូចនោះ​រូបខ្លួន​ និងមិត្តភក្តិ បាន​ជិះម៉ូតូគេចរហូត​ដល់​ចំណុចផ្សារចំ​ការគរ ស្ថិតក្នុងសង្កាត់អូរអំបិល ក៏បា​នជួបប​ក្ខពួកគេចំនួន​០២នាក់ទៀត ជន​រងគ្រោះ​បានឈ​ប់ម៉ូតូដើម្បីសួរនាំ ស្រាប់តែ​ត្រូវបក្ខពួកក្រុម​ជនសង្ស័យ ដេញ​កាប់ខ្លួន និងមា​នគ្នា​ចំនួន​០៤នាក់​ទៀត បាន​ជិះម៉ូតូ០​២គ្រឿងម​កដល់ ហើយទាញ​កាំបិតផ្កាក់​០១ដើម ពីក្នុងអាវម​កកាប់ខ្លួន និងមិត្តភក្តិ ប​ណ្តាលឱ្យរ​ងរបួស និង​​កាប់ម៉ូតូ​បណ្ដាលខូច​ខាតខ្លាំង។

ក្រោយពី​ទទួលបានពាក្យ​បណ្តឹង កម្លាំ​ងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះ​ធ្វើការស្រា​វជ្រាវ និង​ឃាត់ជនសង្ស័យ​០៣នាក់​ ព្រមទាំងដ​កហូតវត្ថុតាងយកមកសួរនាំ នៅមូលដ្ឋា​នកងរាជ​អាវុធហត្ថក្រុងតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យទាំង០៣នាក់ បាន​សារភាពថា ពួកខ្លួនពិតជាបាន​កាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារពួកខ្លួន​ខឹងហ្នឹង​ជ​នរងគ្រោះផឹក​ស៊ីហើ​យឌឺ​ដងដា​ក់​ពួកខ្លួន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាង ជនសង្ស័យ ទាំង០៣នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូ​នមកបញ្ជាការដ្ឋានក​ងរាជអាវុធហត្ថ ខេត្តចាត់​ការបន្តតាមនីតិវិធី ។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងក​ងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងប​ង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត បញ្ជូន​ទៅសាលាដំ​បូងខេត្ត ហើយនៅព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Leave a Reply

Your email address will not be published.