ខេត្តមណ្ឌលគីរី៖មេឈ្មួញឈើឈ្មោះ រិទ្ធិ និងភារម្យ កំពុងតែមានឥទ្ធិពលយ៉ាងខ្លាំង ក្នុងការកៀងគរឲ្យបក្សពួករបស់ខ្លួនចូលកាប់បំផ្លាញព្រៃឈើនៅតំបន់ដែនអភិរក្សភ្នំព្រិច ដឹកទៅលក់ឲ្យប្រទេសវៀតណាមបានដោយរលូន មិនឃើញមានមន្ត្រីជំនាញណាម្នាក់បង្ក្រាបឡើយ សង្ស័យត្រូវដងត្រូវផ្លែជាមួយអ្នកមានអំណាចក្រាក់ៗ នៅក្នុងខេត្តមណ្ឌលគីរីហើយមើលទៅ។
យើងសង្គេតឃើញថា ក្រោយពីថ្នាក់ដឹកនាំចេញបទបញ្ជាឲ្យទប់ស្គាត់ឲ្យខានតែបានរាល់បទល្មើសកាប់បំផ្លាញ និងដឹកជញ្ជូនផលអនុផលព្រៃឈើ ឃើញថា កងកម្លាំងចម្រុះ បានចុះប្រតិបត្តិ ការបង្ក្រាបយ៉ាងដុតដៃដុតជើង រហូតមានការចាប់ដកហូត នូវមធ្យោបាយ ដឹកជញ្ជូនបទល្មើ យកទៅដុតកំទិចចោល និងមានការចាប់ឃាត់ខ្លួនឧញ៉ាដ៏មានឥទ្ធិពល ជាបន្តបន្ទាប់យកទៅញាត់គុក ដោយមិនលើកលែងបង្ក ឲ្យការភ្ញាក់ផ្អើលទូទាំងប្រទេស ហើយមានមេឈ្មួញខាងកាប់នឹងដឹកជញ្ជូនផលអនុផល ព្រៃឈើយ៉ាងសកម្មមួយចំនួនបានសំងំលាក់ខ្លួនមួយរយះ។ក្រោយពីសភាពការស្ងប់ស្ងត់ក៏ស្រាប់តែលេចមុខមេក្លោងឈ្មោះ រិទ្ធិ និងភារម្យ បន្តធ្វើសកម្មភាពគៀងគ បក្យពួ ករបសល់ខ្លួន ធ្វើការកាប់បំផ្លាញផលអនុផល ព្រៃឈើ ក្នុងស្រុក ទៅលក់ឲ្យបរទេស ទាំងយប់ទាំងថ្ងៃបានដោយរលូនមិនឃើញជំនាញណាម្នាក់ ចុះបង្ក្រាបឡើយ។
ពាក់ព័ន្ធករណីខាងលើនេះបើតាមមន្ត្រីអត់លិតក្នុងខេត្ត មណ្ឌលគីរី បានបញ្ជាក់ថា នៅពេលថ្មីៗនេះ មេឈ្មួញ ចាស់វស្សាខាងលើបានកៀងគរបក្សពួករបស់ខ្លួនឲ្យចូលកាប់បំផ្លិចបំផ្លាញព្រៃឈើខុស ច្បាប់ នៅចំណុចភ្នំព្រិច ស្ថិតក្នុងភូមិម្ពៅ ស្រុកកោះញ៉ែក និងស្រុកពេជ្រាដា ផ្ដួលរំលំ អារជៀរ មុខ កាត់ធំៗ ក្នុងជម្រក ដែនអភិរក្សសត្វព្រៃ អាជ្ញាធរពាក់ព័ន្ធមិនមានវិធានការបង្ក្រាប សង្ស័យសម្ងំទទួលផលប្រយោជន៍ជាថ្នូរហើយមលទៅ។
ជុំវិញបញ្ហានេះធ្វើ ឲ្យមហាជន បានរិះគន់ចំៗ ទៅលើសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី ជាអ្នក នៅ ពីក្រោយខ្នងមេឈ្មួញឈើ ឈ្មោះ រិទ្ធិ និងឈ្មោះ ភារម្យ ទើបការដឹកជញ្ជូនបទល្មើសព្រៃឈើ តាមប្រភេទរថយន្តប៉ែនធំៗ និងរថយន្តធុនដ្រា បានដោយចេញពីស្រុកកោះញ៉ែក និងស្រុកពេជ្រា ឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិដាក់ដាំយ៉ាងពេញបន្ទុក ហើយមួយរយៈចុងក្រោយឃើញថា ឈ្មួញឈើពីរូបនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីទើបហ៊ានធ្វើអ្វីៗ តាមអំពើចិត្តបែបនេះ។
ពលរដ្ឋបានលួចបង្ហើបឲ្យដឹងថា លោកយូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជា តិដាក់ដាំជាអ្នកមានសិទ្ធិអំណាចខ្លាំងជាងគេក្នុងការ បើកដៃឲ្យឈ្មួញឈ្មោះ រិទ្ធ និង ឈ្មួញឈ្មោះ ភារម្យ ព្រមទាំងឈ្មួញដទៃទៀតដឹកជញ្ជូនឈើប្រណីតខុសច្បាប់ទៅលក់ស្រុកយួន ទាំងយប់ទាំងថ្ងៃ ។ដោយឡែក ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគីរី និងប្រធានបរិស្ថាន ខេត្តមណ្ឌលគីរី ជាអ្នកបើកភ្លើងខៀវ ទើបបុគ្គលពីនាក់នេះ ដំណើរការរកស៊ីជំនួញឈើទៅបានយ៉ាងរលូន។ដូច្នេះពួកគាត់ស្នើ ឲ្យឯកឧត្តមអភិបាលខេត្តមណ្ឌលគីរី និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី គូរពិនិត្យ និងមានវិធានការផងទាន បើពុំដូច្នោះទេផលអនុផលព្រៃឈើនឹងវិសាសហិនហោច ដោយសា រតែបុគ្គលឈ្មោះ រិទ្ធិ និង ភារម្យ នេះជាមិនខាន៕