ព័ត៌មានជាតិ

អាវុធហត្ថ​ខេត្តបន្ទា​យមានជ័យ ​បញ្ជូនជនសង្ស័យ​ជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្ត​ ពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋា​នកងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោ​យ​លោកវរ​សេនីយ៍​ត្រី នួន នី​ណារ៉ូ មេ​បញ្ជាការមូ​លដ្ឋាន​កងរាជអាវុធហត្ថក្រុង ​នៅវេ​លាម៉ោ​ង០​៣និង៣០នា​ទីថ្ងៃទី២៥ ខែ​មេសា ​ឆ្នាំ២០២៣ បានចុះ​ប្រ​តិបត្តិ​ការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់​ដោយខុ​សច្បាប់នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជន​ជាតិថៃម្នាក់ ព្រមទាំ​ងចាប់យ​កវត្ថុតាង​គ្រឿងញៀន​មួយ​ចំនួនធំ នៅចំ​ណុចមុខ​ក្លឹបMEX​CLUB ស្ថិតក្នុងភូមិក្បាល​ស្ពាន១ ​សង្កាត់អូរជ្រៅ ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេ​នីយ៍ត្រី នួន នីណារ៉ូ បន្តថា ជនសង្ស័យមាន​ឈ្មោះ សែតថាវុធ ឡាម៉ានី (Settawoot lama​nee) ហៅ តា​ក់ ភេទប្រុស ​អាយុ២៣​ឆ្នាំ ជន​ជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់​នៅបណ្តោះ​អាសន្នបន្ទប់ជួល​មាត់អូរព្រំដែន ​ភូមិក្បាលស្ពាន១ ​សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ វត្ថុតា​ងដកហូតបាន​រួមមាន៖ គ្រឿងញៀនប្រភេទ ក្រាមម្សៅពណ៌សថ្លា(ខេ)ចំនួន១៦៤កូនថង់កិប ទម្ងន់​១៩១,២ក្រាម (មួយរយ​ កៅសិបមួយ​ក្បៀសពីរក្រាម ថ្លឹងទាំងសម្បកថង់),រស័ព្ទចំនួន ០១​គ្រឿង (ម៉ាក IP​HONE 13Pro ព​ណ៌ខ្មៅ) ,ប្រាក់បាត​ ចំនួន១០,០០០​បាត (មួយម៉ឺនបាត),ប្រាក់​ដុល្លារ​ ចំនួន ​៣០០ដុល្លា,នាឡិកាដៃ​ ម៉ាក IWATC​H ពណ៌ស ចំនួន ០១គ្រឿង,សៀវភៅ​លិខិតឆ្ល​ងដែន ចំនួ​ន ​០១ក្បាល,អត្តសញ្ញា​ណប័ណ្ណ​សញ្ជា​តិថៃ (Settawoot lamanee) ចំ​នួន ០១សន្លឹក,​កាតទាហ៊ានថៃ ចំនួន ០១សន្លឹក, ថង់ក្រដាស​សម្រាប់ដាក់​គ្រឿងញៀន ​ចំនួន ០១។

លោកមេបញ្ជា​ការ មូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងប៉ោយប៉ែត ឱ្យដឹ​ងទៀ​តថា មុន​ពេលបង្ក្រាប​ករណីនេះ​ នៅវេ​លាម៉ោង​ប្រហែល​០២និង០​០នាទី ទាបភ្លឺថ្ងៃទី​២៥ ខែមេសា កម្លាំង​មូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង បានទទួលសេ​ចក្តីរាយកា​រណ៍​ពីសន្តិសុខ​យាមក្នុងក្លឹប MEX CLUB ស្ថិតក្នុង​ភូមិក្បាល​ស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតថា មានជ​នសង្ស័យម្នាក់ជនជាតិថៃ បានយួរថ​ង់ក្រដាស​មួយ បម្រុងនឹង​ដើរចូលក្នុង​ក្លឹបតែ​ក៏ត្រូវ​បានសន្តិសុខ ​មានការសង្ស័យ ហើយ​សុំឆែកក្នុង​ថង់ក្រដាស​នោះ ក៏ឃើញមា​នគ្រឿង​ញៀនប្រ​ភេទម្សៅក្រាម​សថ្លា មួយចំ​នួនធំ (១៦៤កូនថង់) ដោយ​ឃើញ​ដូចនេះ​សន្ដិសុខ​ក៏បានរាយ​ការណ៍មកកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង ធ្វើការឃាត់ខ្លួ​នជន​សង្ស័យតែម្តង។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា រូបខ្លួនពិ​ត​ជាបា​នជួញដូរ និង​ប្រើប្រាស់​ដោយខុសច្បាប់នូវសា​រធាតុញៀនពិត​ប្រាកដមែន។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារ​ប្រឆាំងគ្រឿង​ញៀន បានឱ្យដឹងថា ករណីជួ​ញដូរ​គ្រឿងញៀន​នេះ​សមត្ថកិច្ច​អាវុធហត្ថ​យើង​កំពុងធ្វើកា​រស្រាវជ្រាវរ​កមេក្លោង​ធំដែល​នៅពីក្រោយ​ករណី​នេះផង​ដែរ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាន​កម្លាំងការិយា​ល័យប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្ត ហើ​យនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៣ ដើម្បីចាត់ការបន្តនីតិវិធី ៕

Leave a Reply

Your email address will not be published.