ព័ត៌មានជាតិ

លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី រួមនឹងក្រុម​ការងារនាំ​យក​អំណោយ និងថវិកា​ចែកជូនគ្រួសា​រមានជំងឺ​ប្រចាំ​កាយ ចំនួន​៣គ្រួសារ នៅ​សង្កាត់ព្រះ​ពន្លា

(បន្ទាយមានជ័យ)៖លោក​ជំទាវ ជ័យ ​ណារី អ៊ុំ​រាត្រី អនុប្រធាន​កត្តិយ​សសមាគមនារីកម្ពុជា ដើ​ម្បី​សន្តិភាព ​និងអភិវឌ្ឍន៍​ខេត្តបន្ទាយមា​នជ័យ អមដំ​ណើរ​ដោយ​លោកស្រី ​រស់ សុផានី អភិបា​លរង​ខេត្ត និង​ជា​ប្រ​ធាន​ស​មាគ​មនារី​កម្ពុជា ដើ​ម្បីសន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត ​ក្រុមការងារស្រ្តី នៅ​រ​សៀ​លថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២៣ បាន​នាំ​យកគ្រឿងឧបភោគ​បរិភាគ និងថវិកាមួយចំនួន​ ជូ​នដ​ល់​គ្រួសារ​ដែល​មានជីវភាព​ខ្វះខាត មានជំងឺប្រចាំកាយ នៅសង្កាត់​ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងចាស់ជ​រាកំ​ពុង​សម្រាកព្យា​បាល​នៅមន្ទី​ពេទ្យ សរុបចំ​នួន៣គ្រួសារ​។

មានប្រ​សាសន៍​នាឱកាស​នោះលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី ក៏បា​នពាំនាំប្រ​សាសន៍​ផ្ដាំផ្ញើសាក​សួរសុខទុក្ខពី​សំ​ណាក់​លោកជំទាវ ហេមចិន្តា អគ្គមហាឧបាសិកាពុទ្ធ​សាន៍នូបត្ថម្ភ បណ្ឌិត ម៉ៅ ម៉ា​ល័យ កែគឹ​មយ៉ាន ប្រធា​ន​កិត្តិយ​សស​មាគម​នារី​កម្ពុជា ដើម្បីសន្តិភាព និងការ​អភិវឌ្ឍន៍​ខេត្តជូនចំ​ពោះបងប្អូន​ស្ត្រី​ដែល​ក្ដីនឹ​ករលឹក។

ជាមួយគ្នានោះ​លោ​កជំទា​វក៏បានមានប្រសាសន៍ថា ​មើលឃើញ​អំពីការលំបាករ​បស់បងប្អូន​ប្រជាព​លរ​ដ្ឋ ​និងដោយការគិតគូរយ​កចិត្តទុកដាក់ពីថ្នាក់ដឹកនាំ លោកជំទាវ​បានដឹក​នាំក្រុមកា​រងារ​ដោយ​ផ្ទាល់ ​ដើម្បីនាំយកនូវអំណោយ និងថវិកាមួយចំនួន ដើម្បីជួយ​សម្រួ​លដល់​គ្រួសារស្រី្ត វ័យ៤៧​ឆ្នាំ​ម្នា​ក់ដែល​មានជំងឺម​ហារីកស្បូន​សម្រាក​នៅផ្ទះ​ភូមិច​កសង្កា​ត់ព្រះពន្លា ​ក្រុងសិរីសោភ័ណ​ ដែលមា​នជី​វ​ភាពខ្វះ​ខាត គ្មាន​លទ្ធ​ភាពព្យា​បាល​លោក​ជំទាវ​ ជ័យ ណារី រួម​នឹងក្រម​ការងារ បានផ្តល់​ជូន​អង្ករ​២៥គីឡូក្រាម រួមមាន​គ្រឿងឧបភោគបរិ​ភាគ សម្ភារៈ មួយចំនួន រួមនឹ​ងថវិកា​ស​មាគម និង​ក្រុមកា​រងារចំ​នួន​១លា​ន​២សែន​រៀលផងដែរ។

ជាមួយគ្នានោះ​លោកជំទាវ រួមនឹងក្រុម​ការងារ ក៏បានបន្តសួរ​សុខ​ទុក​បង​ប្រុស​បង្កើ​តលោ​កជំទាវ ជ័យ ណារី និងលោកអុំ សោម យ៉ាត អាយុ៦៦ឆ្នាំ មានដុះសាច់ក្នុងពោះវៀនធំ ដែលកំ​ពុងស​ម្រាកនៅ​មន្ទីរពេទ្យមិត្ត​ភាពកម្ពុជាជប៉ុ​នស្រុកមង្គលបូរី ដោយក្នុងម្នាក់ ទទួល​បានថវិ​កា៥៧​ម៉ឺន​រៀលផងដែរ៕

Leave a Reply

Your email address will not be published.